28.7 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ដំណឹងល្អ!!! វិស័យយានយន្ត និងអេឡិចត្រូនិចរបស់កូរ៉េ ជិតមកដល់កម្ពុជាហើយ

- Advertisement -spot_img

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តដល់វិនិយោគិនកូរ៉េពិចារណាធ្វើការវិនិយោគនៅកម្ពុជាក្នុងវិស័យយានយន្ត និងអេឡិចត្រូនិចជាផ្នែកមួយនៃខ្សែច្រវ៉ាក់ផ្ទត់ផ្គង់នៅតំបន់។

ថ្លែងក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Intercontinental COEX Seoul ទីក្រុងសេអ៊ូល លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជំរុញ និងលើកទឹកចិត្តជាពិសេសវិនិយោគិនកូរ៉េក្នុងវិស័យយានយន្ត និងអេឡិចត្រូនិចពិចារណាធ្វើការវិនិយោគនៅកម្ពុជាជាផ្នែកមួយនៃខ្សែរច្រវាក់ផ្គត់ផ្គង់តំបន់ដោយសារវិនិយោគិនកូរ៉េមានឧត្ដមភាពក្នុងវិស័យនេះហើយរាជរដ្ឋាភិបាលទើបបានអនុម័តផែនទីបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិចកម្ពុជាកាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០២២ កន្លងទៅ។

លោករដ្ឋមន្ត្រីប្រតិភូបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់កូរ៉េនៅកម្ពុជានាពេលកន្លងមក មិនត្រឹមតែបាន នាំមកនូវទុនវិនិយោគនិងបច្ចេកវិទ្យាទំនើបនោះទេថែមទាំងបាននាំមកនូវស្មារតីមោះមុតជម្នះគ្រប់ឧបសគ្គផងដែរ។

លោករដ្ឋមន្ត្រីប្រតិភូបានជម្រាបជូនវិនិយោគិនកូរ៉េអំពីបរិយាកាសវិនិយោគអំណោយផលរបស់កម្ពុជា និងបានអំពាវនាវ ឱ្យវិនិយោគិនកូរ៉េធ្វើការបណ្ដាក់ទុននៅកម្ពុជាដោយចាប់យកនូវឧត្ដមភាពដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២២ និងការលើកទឹកចិត្តវិនិយោគក្រោមក្របខ័ណ្ឌនៃច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលបានចូលជាធរមាននៅទី១៥ខែតុលាឆ្នាំ២០២១។

ជាការកត់សម្គាល់កាលពីចុងឆ្នាំ២០២២កន្លងទៅ រាជរដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ឥណទាន សម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉េតភ្ជាប់រាជធានីភ្នំពេញ និងក្រុង អរិយក្សត្រក្នុងទឹកប្រាក់ប្រមាណ២៤៦លានដុល្លារអាមេរិក ដែលនឹងជួយពង្រឹងផ្នែកដឹកជញ្ជូននិងឡូជីស្ទីក នៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ។

លោកសុខ ចិន្តាសោភាធ្លាប់បានលើកឡើងថា វិស័យធំៗចំនួនពីរ គឺវិស័យយានយន្ត និងអេឡិចត្រូនិក នឹងអាចបង្កើន ទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីជាង ២២ ពាន់កន្លែងក្នុង រយៈពេល ៥ ឆ្នាំខាងមុខ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img