25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

អាជ្ញាកណ្តាលបាល់ទាត់នៅព័រទុយហ្គាល់ឲ្យកាតពណ៌ ស មានន័យដូចម្តេច?

- Advertisement -spot_img

ក្នុងជំនួបបាល់ទាត់ពានរង្វាន់ផ្នែកនារីរវាងក្លិប SPORTING LISBON និង Benfica គេបានឃើញអាជ្ញាកណ្តាលផ្តល់កាតពណ៌ ស។

អ្នកគាំទ្របាល់ទាត់ធ្លាប់តែឃើញកាតលឿង និងក្រហមដើម្បីពិន័យដល់កីឡាកររូបណា ដែលបង្កកំហុសប៉ុន្តែពួកគេ នឹងមិនទម្លាប់ជាមួយកាតពណ៌សនេះទេ។

នៅពេលក្លិប Benfica នាំមុខ ៣-០, កីឡាការិនីនៅកៅអីបម្រុង ត្រូវបានគេរាយការណ៍ថា មានបញ្ហាសុខភាពនៅចុងតង់ទី១។

គ្រូពេទ្យមកពីក្រុមទាំងសងខាង បានប្រញាប់ប្រញាល់ទៅជួយកីឡាការិនីរូបនោះ។បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយអាជ្ញាកណ្តាល ស្រាប់តែលើកកាតពណ៌ ស ឲ្យគ្រូពេទ្យទាំង២តែម្តង។

ចុះតើកាតពណ៌សនេះ មានន័យដូចម្តេច?

កាតពណ៌ស គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្មីនៅក្នុងប្រទេសព័រទុយហ្គាល់។

មិនដូចកាតលឿងនិងក្រហមដែលជាការដាក់ពិន័យនោះទេ ផ្ទុយទៅវិញ កាត ស គឺត្រូវបានផ្តល់ឲ្យដើម្បីជាការទទួលស្គាល់ និងសរសើរដល់ក្លិបសម្រាប់ការលេង Fair-Play។

គំនិតថ្មីនេះ ត្រូវបានចាប់ផ្តើមដើម្បីជំរុញតម្លៃសីលធម៌នៅក្នុងវិស័យកីឡា៕

ប្រភព The Sun ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img