25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

បិទឧទ្យានរយៈពេល២ម៉ោង ដើម្បីឲ្យ Ronaldo និងគ្រួសារលេងកម្សាន្ត

- Advertisement -spot_img

អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo បានបង្ហាញឥទ្ធិពលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីនៅខាងក្រៅទីលានក៏ដោយ។

សប្តាហ៍នេះ គាត់បានទៅលេងកម្សាន្តនៅឧទ្យានមួយកន្លែង ជាមួយក្រុមគ្រួសារ ហើយមានសេចក្តីរាយការណ៍ថា ឧទ្យាននេះត្រូវបិទមិនឲ្យអ្នកណាចូលបានរយៈពេល២ម៉ោង ដើម្បីឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ អាចរីករាយជាមួយក្រុមគ្រួសារបាន។

Ronaldo ក៏បានបង្ហោះរូបភាពក្នុងគណនី Instagram ជាមួយគ្រួសារផងដែរ ដោយសរសេរថា “ពេលវេលាប្រកបដោយគុណភាព ជាមួយមនុស្សជាទីស្រឡាញ់របស់ខ្ញុំ”។

គួរបញ្ជាក់ថា ទោះមិនទាន់បានចូលលេងក្នុងក្របខណ្ឌអារ៉ាប៊ីសាអូឌីត Pro League ឲ្យក្លិប Al Nassr ក៏ពិតមែន ប៉ុន្តែ Ronaldo នឹងបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតមិត្តភាពរវាងក្លិប២បូកចូលគ្នាគឺ Al-Nassr និង Al-Hilal តទល់នឹងក្លិប PSG របស់ Lionel Messi នៅថ្ងៃព្រហស្បតិ៍ទី១៩នេះ៕

ប្រភព The Indian Express ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img