25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

អតីតវីរបុរស Man Utd ថា Ronaldo នៅតែមិនភ្ញាក់ខ្លួន

- Advertisement -spot_img

Cristiano Ronaldo បានចាកចេញពីក្រុម Manchester Unitedបន្ទាប់ពីជួបការលំបាកជាលើកទីពីរហើយបានផ្លាស់ទៅលីគអារ៉ាប៊ី សាអូឌីត ដើម្បីចុះហត្ថលេខាជាមួយក្លិប Al Nassr។

Eric Cantona ដែលបានចូលនិវត្តន៍ មុនអាយុ៣១ ឆ្នាំជឿជាក់ថា Ronaldo គឺជាកីឡាករបាល់ទាត់មួយប្រភេទផ្សេងពីលោក ដោយសារកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មិនព្រមទទួលយកថាគេបានបាត់បង់សមត្ថភាពទៅតាមអាយុ។

Cantona បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Manchester Evening Newsថា « គាត់បានត្រលប់មកទីនេះ ហើយ Manchester United មិនមែនជា Manchester United ដែលគាត់បានចាកចេញទេហើយពេលខ្លះ គាត់មិនដឹងថាអ្វីៗបានផ្លាស់ប្ដូរ ទេដូច្នេះ ប្រហែលជាគាត់ភ្ញាក់ផ្អើល នឹងការផ្លាស់ប្ដូរជាច្រើន»។

« ខ្ញុំគិតថាមានកីឡាករពីរប្រភេទនៅចុងបញ្ចប់នៃអាជីពរបស់ពួកគេ ។ ខ្ញុំសម្រេចចិត្តចូលនិវត្តន៍ នៅក្មេងនោះជារឿងមួយទៀត ។ ហើយអ្នកដែលចង់លេងក៏លេងរហូតដល់អាយុ៤០ ឆ្នាំ»។

«មានកីឡាករពីរប្រភេទ។ ម្នាក់ចង់លេងគ្រប់ប្រកួតព្រោះពួកគេនៅតែគិតថាពួកគេមានអាយុ ២៥ ឆ្នាំហើយ នឹងអ្នកដែលដឹងថា ពួកគេមិនមែនអាយុ ២៥ ឆ្នាំទៀតឡើយហើយពួកគេ មកទីនេះ ដើម្បីជួយកីឡាករក្មេងៗ។ពួកគេដឹងថាពួកគេនឹង មិនលេងគ្រប់ការ ប្រកួតនោះទេពួកគេ ដឹងថាពួកគេ នឹងលេងហ្គេមមួយចំនួនប៉ុន្តែការរួមចំណែករបស់ពួកគេគឺ ដើម្បីជួយដល់កីឡាករវ័យក្មេងដូចជា Zlatan Ibrahimovic នៅតែធ្វើជាមួយ AC Milan ឬ Ryan Giggs ឬ Paolo Maldini បានធ្វើ»។ សម្ដីរបស់លោក Cantona។

អតីតម្ចាស់អាវលេខ៧ របស់ Man Utd រូបនេះបន្តទៀតថា «ប៉ុន្តែខ្ញុំគិតថា Ronaldo មិនបាន ដឹងទេ ហើយគាត់នៅតែមិនដឹងថា គាត់មិនមានអាយុ ២៥ ឆ្នាំទេ។គាត់ទើបតែចាស់ហើយគាត់គួរតែដឹងថាជំនួស ឲ្យការមិនសប្បាយចិត្តក្នុងការលេងបានតិចមក និយាយថា “ មិនអីទេខ្ញុំមិនមានអាយុ ២៥ ឆ្នាំទេខ្ញុំមិនអាចលេងគ្រប់ប្រកួតបានទេប៉ុន្តែ ខ្ញុំនឹងជួយកីឡាករក្មេងៗ ហើយទទួលយក ស្ថានភាពនោះ ហើយនោះជាស្ថានភាពរបស់ខ្ញុំ »។

Cantona គឺជាវីរបុរសរបស់ Manchester United ពីឆ្នាំ ១៩៩២-១៩៩៧ ដោយបង្ហាញខ្លួនបាន ១៤៣ ប្រកួតទាត់បញ្ចូលទីបាន ៦៤ គ្រាប់៕

ប្រភព​ MARCA ប្រែសម្រួលដោយគីរិដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img