(ឡុងដ៍)៖ ក្លិបបាល់ទាត់ផ្នែកនារី Arsenal បានចុះកិច្ចសន្យានាំយកខ្សែបម្រើសញ្ជាតិដាណឺម៉ាក Kathrine Kuhl មកពីក្លិបដាណឺម៉ាក FC Nordsjaelland, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ។
កីឡាការិនី វ័យ១៩ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី២គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន៤គ្រាប់ ក្នុងការបង្ហាញខ្លួន១២ប្រកួត សម្រាប់ក្លិប FC Nordsjaelland ក្នុងរដូវកាលនេះ។
Kuhl បានជួយឲ្យក្លិបឈ្នះពានរង្វាន់ Danish Women’s Cup ក្នុងឆ្នាំ២០២០ មុនពេលបង្ហាញខ្លួន លេងឲ្យក្រុមជម្រើសជាតិជាលើកដំបូង កាលពីខែមេសា ឆ្នាំ២០២១។
គិតមកដល់ពេលនេះ Kuhl បានជាប់ឈ្មោះ២១លើក លេងឲ្យក្រុមជម្រើសជាតិរបស់នាង និងបានលេងក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២២ផងដែរ។
គ្រូបង្វឹក Arsenal លោក Jonas Eidevall បានចាត់ទុកកីឡាការិនី Kuhl ជា «កីឡាការិនីម្នាក់ ក្នុងចំណោមកីឡាការិនី ដែលមានទេពកោសល្យបំផុត ក្នុងទ្វីបអឺរ៉ុប»៕



ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក




