31 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ប្រធានា​ធិបតីអ៊ុយក្រែនអំពាវ​នាវឱ្យទាហាន​រុស្ស៊ីចុះចា​ញ់

- Advertisement -spot_img

ប្រធានាធិបតីអ៊ុយក្រែនZelenskyបានអំពាវនាវឱ្យកងទ័ពរុស្ស៊ីដាក់អាវុធចុះចាញ់ដោយនិយាយថា វានឹងក្លាយជា”ការអាម៉ាស់”ប្រសិនបើពួកគេបន្តប្រតិបត្តិការយោធា។

ប្រធានាធិបតីអ៊ុយក្រែនលោក VolodymyrZelenskiyបាននិយាយជាភាសារុស្សីថា”ក្នុងនាមប្រជាជនអ៊ុយក្រែនយើងផ្តល់ឱកាសឱ្យអ្នករស់នៅ។ ប្រសិនបើអ្នកចុះចាញ់យើងនឹងចាត់ទុកអ្នកជាមនុស្សគួរត្រូវបានប្រព្រឹត្តដោយការគោរព។ ជ្រើសរើសរបស់អ្នក” ។ការអំពាវនាវត្រូវបាន​បង្ហោះ​លើTelegram កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មីនា។ប្រធានាធិបតីអ៊ុយក្រែនក៏បាននិយាយផងដែរថាសង្រ្គាមបានក្លាយជា “សុបិនអាក្រក់” សម្រាប់ប្រជាជនរុស្ស៊ីដោយអះអាងថាទាហានរុស្ស៊ីកំពុងរត់គេចពីសមរភូមិដោយបន្សល់ទុកអាវុធ និងឧបករណ៍សម្រាប់ជនជាតិអ៊ុយក្រែន។លោកបាននិយាយថាប្រទេសរុស្ស៊ីបានបាត់បង់យន្តហោះចម្បាំងចំនួន៨០គ្រឿង ហើយ “ឆាប់ៗនេះចំនួនឧទ្ធម្ភាគចក្ររុស្ស៊ីដែលត្រូវបានបាញ់ទម្លាក់នឹងមានចំនួនរាប់រយ” ។

ប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។ដោយសំដៅលើការជម្លៀសប្រជាជនចេញពីតំបន់សង្រ្គាម មេដឹកនាំអ៊ុយក្រែនបាននិយាយថាមនុស្សជាង៣,៨០០នាក់ត្រូវបានជម្លៀសចេញពីតំបន់Kiev និង Luganskកាលពីម្សិលមិញខណៈដែលក្បួនរថយន្តដែលផ្ទុកជំនួយសំខាន់ៗចំនួន១០០តោនបានមកដល់ទីក្រុង Mariupol អស់រយៈពេល៣ថ្ងៃ។លោកក៏បាននិយាយផងដែរថាអ៊ុយក្រែនកំពុងធ្វើការជាមួយ”ដៃគូ” ដើម្បីដាក់កម្រិតថ្មីលើប្រទេសរុស្ស៊ី។រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​យោធា​ពិសេស​មួយ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈដោយ​មាន​គោល​ដៅ​ «គ្មាន​យោធានិង​ផ្ដាច់ស៊ីស»ប្រទេស​ជិត​ខាង។

កងកម្លាំងរុស្ស៊ីមិនទាន់អាចគ្រប់គ្រងទីក្រុងធំៗទាំង១០ក្នុងប្រទេសអ៊ុយក្រែនបាននៅឡើយ។ បើទោះបីជាមានការវាយប្រហារតាមអាកាសនិងការបាញ់ផ្លោងយ៉ាងខ្លាំងក្លាក៏ដោយ។អង្គភាពរុស្ស៊ីកំពុងខិតទៅជិតរដ្ឋធានី Kiev របស់អ៊ុយក្រែនពីភាគឦសាននិងភាគពាយ័ព្យ ។

ប៉ុន្តែមិនទាន់មានការរីកចម្រើនបន្ថែមទៀតចូលទៅក្នុងទីក្រុងនោះទេ។ប្រធានាធិបតី Zelensky បាននិយាយថាការពិភាក្សាជាមួយរុស្ស៊ីនឹងបន្តនៅថ្ងៃនេះ។ លោកក៏បាននិយាយជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Naftali Bennett ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី “ដោយសន្តិភាពយុត្តិធម៌”។លោកបានមានប្រសាសន៍ថា“គណៈប្រតិភូរបស់យើងក៏បានធ្វើការលើបញ្ហានេះផងដែរក្នុងការចរចាជាមួយភាគីរុស្ស៊ី។

“វា​ល្អ​ទាំងអស់​ដូច​ខ្ញុំ​បាន​និយាយ។ប៉ុន្តែ​ចាំ​មើល”។រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ធ្វើ​ការ​ចរចា​៣ជុំ​នៅ​បេឡារុស្ស។ លើកទី១មានរយៈពេល៥ម៉ោងនៅថ្ងៃទី២៨ខែកុម្ភៈនៅ Gomel ។ លើកទី២បានធ្វើឡើងនៅថ្ងៃទី៣ខែមីនានៅ Belovezhskaya Pushcha និងទីបីនៅថ្ងៃទី៧ខែមីនានៅ Brest ។ កាលពីថ្ងៃទី១០ ខែមីនារដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba ក៏បានជួបមុខគ្នានៅប្រទេសតួកគី នៅខាងក្រៅវេទិការការទូតAntalya៕

ប្រភព :CNN

បកប្រែក្រៅផ្លូវការដោយ: លោកអុឹម សុផាត

រក្សាសិទ្ធិដោយ: សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img