25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

តើបារាំង ឬក៏ម៉ារ៉ុក ឡើងជួបអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ?

- Advertisement -spot_img

(ដូហា)៖ ម៉ារ៉ុក ត្រូវប្រជែងកៅអីជាមួយក្រុមការពារតំណែងជើងឯក មាន់គកបារាំងនារាត្រីនេះ ដើម្បីឡើងទៅប៉ះអាហ្សង់ទីនដែលកំពុងរង់ចាំវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន World Cup 2022 នៅប្រទេសកាតា។

ជំនួបរវាងក្រុមនៅអឺរ៉ុប បារាំងទល់នឹងម៉ារ៉ុក មកពីទ្វីបអាហ្វ្រិកនោះ នឹងធ្វើឡើងនៅកីឡដ្ឋាន Al Bayt នាម៉ោង ២យប់រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

បារាំង ជាក្រុមដែលលេងចាញ់ ១លើកក្នុងចំណោម ៥ប្រកួតនៅ World Cup លើកនេះ និងបានទម្លាក់ប៉ូឡូញ និងអង់គ្លេស ក្នុងវគ្គបន្តបន្ទាប់ ដើម្បីឡើងមកដល់វគ្គ ៤ក្រុមចុងក្រោយនេះ គ្រាដែលម៉ារ៉ុក លេងមិនចាញ់ឡើយ ក្រៅពីស្មើ ១ប្រកួតបើកឆាក ០-០ ជាមួយក្រូអាត និងបានទម្លាក់អេស្ប៉ាញ និងព័រទុយហ្គាល់ចេញពី World Cup ដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ។

គួរបញ្ជាក់ផងថា ក្រុមឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រប្រជែងជើងពានពិភពលោក នៅពេលក្រុមចាញ់ គឺនៅសល់ ១ប្រកួតទៀតដូចគ្នា ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣៕

ប្រភព The Indian Express ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img