25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Messi បង្កើតកំណត់ត្រាអស្ចារ្យយ៉ាងច្រើន ត្រឹមមួយប្រកួតជាមួយក្រូអាត

- Advertisement -spot_img

ក្រុមបាល់ទាត់តុងហ្គោអាហ្សង់ទីន បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនៅប្រទេសកាតា រួចស្រេចហើយ ក្រោយបំបាក់ក្រុមឥដ្ឋការ៉ូក្រូអាត ដោយលទ្ធផល ៣-០។

៣គ្រាប់របស់អាហ្សង់ទីន រកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រដោយកីឡាករ Lionel Messi នៅនាទីទី៣៤ ខណៈ ២គ្រាប់ទៀតរកបានដោយ Julian Alvarez នៅនាទីទី៣៩ និង៦៩។

លទ្ធផលនេះមានន័យថា អាហ្សង់ទីន ត្រូវរង់ចាំការឈ្នះរវាង បារាំងនិងម៉ារ៉ុក ដើម្បីយកមួយក្រុមឡើងទៅជួបជាមួយខ្លួន នៅវគ្គ Final ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី១៨ខែធ្នូនេះ។

ក្រោពីជ័យជម្នះ ៣-០ លើក្រូអាត, កីឡាករ Messi របស់អាហ្សង់ទីន ក៏បានបង្កើតកំណត់ត្រាដ៏អស្ចារ្យយ៉ាងច្រើនផងដែរ កាលពីយប់មិញ៖ជាកីឡាករចាស់ជាងគេដែលអាចស៊ុតបញ្ចូលទីបាន៥គ្រាប់ឡើង ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក
តាមស្មើកំណត់ត្រាសម្រាប់ការចូលលេង World Cup ច្រើនប្រកួតបំផុត ពោលគឺបាន២៥លើក (កំណត់ត្រានេះនឹងត្រូវបំបែក ប្រសិនបើ Messi បង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យ)ស៊ុតបញ្ចូលទីក្នុងពានរង្វាន់ World Cup បានច្រើន បំផុតឲ្យក្រុមអាហ្សង់ទីន (១១គ្រាប់)តាមស្មើកំណត់ត្រាសម្រាប់ការស៊ុតបញ្ចូលទី និងបញ្ជូនបាល់បានច្រើនបំផុតនៅ World Cup (បូកចូលគ្នាបាន១៩ដង)
បញ្ជូនបាល់ឲ្យដៃគូបានច្រើន បំផុត ក្នុងវគ្គចាញ់ធ្លាក់ពានរង្វាន់ World Cup (៥ដង)ជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទី និងបញ្ជូនបាល់ក្នុងការប្រកួត World Cup បួនលើកផ្សេងគ្នា (២០០៦ជាមួយស៊ែប៊ី, ២០២២ជាមួយម៉ិកស៊ិក, ២០២២ជាមួយហូឡង់ និង២០២២ជាមួយក្រអាត)។

ប្រភព SportsBrief-Sport News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img