25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

បារាំង ទម្លាក់អង់គ្លេស ឡើងជួបម៉ារ៉ុក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

- Advertisement -spot_img

(ដូហា)៖ មាន់គកបារាំង បានយកឈ្នះគូប្រជែងតោកំណាចអង់គ្លេស ២-១ ដើម្បីឡើងជួបម៉ារ៉ុកវគ្គ ៤ក្រុមចុងក្រោយនៅ World Cup 2022 ក្នុងប្រទេសកាតា។

បារាំង ដែលជាក្រុមការពារតំណែងជើងឯក World Cup ផងនោះ បានយកឈ្នះប្រទេសក្បែរខាងគ្នាអង់គ្លេស និងជាក្រុមកូនពៅផងដែរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។

ចំណែកម៉ារ៉ុក ក្រុមមកពីទ្វីបអាហ្រ្វិកវិញ បានទម្លាក់ក្រុមរបស់ Cristiano Ronaldo ត្រឹមវគ្គ ៨ក្រុមដ៏គួរឲ្យភ្ញាក់ផ្អើល តាមរយៈជ័យជម្នះ ១ទល់នឹង០ ក្នុងនាមជាក្រុមតែមួយគត់តំណាងឲ្យតំបន់ស្បែកខ្មៅដែលឡើងមកដល់វគ្គជ្រៅបែបនេះ។

ជំនួបរវាងម៉ារ៉ុក និងបារាំង នឹងធ្វើឡើងនារាត្រីម៉ោង ២យប់រំលងអាធ្រាត្រឆ្លងចូលព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) ក្រោយពេលអាហ្សង់ទីន ជួបក្រូអាតនៅថ្ងៃទី១៤៕

ប្រភព The Time of India ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img