25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Neymar តាមស្មើកំណត់ត្រារបស់ Pele សុតបាន៧៧គ្រាប់ ក្នុង១២៤ប្រកួត

- Advertisement -spot_img

មួយគ្រាប់របស់កីឡាករ Neymar នៅម៉ោងបន្ថែម ក្នុងជំនួបជាមួយក្រូអាត វគ្គ ១/៤ ផ្តាច់ព្រ័ត្រ World Cup កាលពីយប់មិញ បានធ្វើឲ្យរូបគេ ស៊ុតបានឲ្យជម្រើសជាតិប្រេស៊ីលសរុប ៧៧គ្រាប់ ស្មើជាមួយវីរបុរស Pele ដែលកាន់កាប់កំណត់ត្រាដ៏អស្ចារ្យនេះ រយៈពេល៥១ឆ្នាំមកហើយ។

និមិត្តរូបបាល់ទាត់អាយុ៨២ ឆ្នាំដែលកំពុងសម្រាកព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យទីក្រុង Sao Paulo ក្នុងស្ថានភាពធ្ងន់ធ្ងរ បានស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយឲ្យប្រេស៊ីល ក្នុងការប្រកួតមិត្តភាពជាមួយប្រទេស អូទ្រីសកាលពីឆ្នាំ១៩៧១។

Pele គឺជាកីឡាករតែម្នាក់គត់ដែលបានឈ្នះ World Cup បីដងគឺក្នុងឆ្នាំ ១៩៥៨, ១៩៦២និង ១៩៧០និងស៊ុតបញ្ចូលទីបាន៧៧គ្រាប់ក្នុង ៩២ប្រកួត។

ចំណែក Neymar វ័យ៣០ឆ្នាំបានរកបាន ៧៧គ្រាប់ក្នុងការបង្ហាញខ្លួនលើកទី១២៤៕

ប្រភព Supersport ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img