ប្រទេសម៉ាឡេស៊ី នឹង ឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ទីបំផុតខ្លួនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបើកច្រកអន្តរជាតិរបស់ខ្លួនឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែមេសា បន្ទាប់ពីបានបិទអស់រយៈពេលប្រហែល ២ ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។
ការសម្រេចចិត្តនេះ ធ្វើឡើងនៅពេលដែលម៉ាឡេស៊ីចូលក្នុងដំណាក់កាលអន្តរកាលមួយទៅក្នុងស្ថានភាពឆ្លងដោយកន្លែង។ នាយករដ្ឋមន្ត្រី Datuk Seri Ismail Sabri Yaakob បានមានប្រសាសន៍ថា ការសម្រេចចិត្តបើកព្រំដែនឡើងវិញ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិចារណាយ៉ាងប្រុងប្រយ័ត្នលើទិដ្ឋភាពផ្សេងៗ រួមទាំងកម្មវិធីចាក់វ៉ាក់សាំង និងសេដ្ឋកិច្ចជាតិ ដោយមាននឹងការគ្រប់គ្រងហានិភ័យដែលធ្វើឡើងដោយអាជ្ញាធរ។
លោកបានមានប្រសាសន៍ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានចំនួនបីគឺទិន្នន័យវិទ្យាសាស្ត្រ ការប្រៀបធៀបជាមួយនឹងការបើកព្រំដែននៃប្រទេសផ្សេងទៀត និងការផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ។ « បច្ចុប្បន្នប្រទេស ម៉ាឡេស៊ី ជាគោលដៅបើកចំហហើយអាចទៅទស្សនាបានគ្រប់គ្នា ។
ទោះជាយ៉ាងនេះក្តី សេចក្តីប្រកាសនេះបានទំលាយច្រកផ្លូវហោះហើរថ្មីដែលបានចាក់វ៉ាក់សាំងបង្ការ (VTL) ដែលពាក់ព័ន្ធនឹងប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៥ ខែមីនា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបើកព្រំដែនអន្តរជាតិឡើងវិញ។
រដ្ឋមន្ត្រីដឹកជញ្ជូន លោក Datuk Seri Dr Wee Ka Siong កាលពីថ្ងៃទី៥ ខែមីនា បានអោយដឹងថា អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរតាមផ្លូវដែលបានកំណត់ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅពេលមកដល់។
លោក Wee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផ្លូវទាំងនេះត្រូវបានគេរំពឹងថានឹងជួយដល់ការស្តារសេដ្ឋកិច្ចទៅវិញទៅមករបស់យើងពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍ដែលទទួលរង រស់ឡើងវិញ” ។
សម្រាប់ប្រទេសកម្ពុជា លោកថាក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបានកំណត់ពីប្រទេសទាំងពីរ នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការជើងហោះហើររហូតដល់ពីរជើងជារៀងរាល់ថ្ងៃនៅលើផ្លូវហោះ គូឡាឡាំពួ-ភ្នំពេញ ខណៈដែលផ្លូវហោះហើរបន្ថែមអាចនឹងត្រូវបានបន្ថែមទៅតាមតម្រូវការទីផ្សារ។
ច្រកធ្វើដំណើរវ៉ាក់សាំង (VTL) ប្រសិនបើត្រូវបានអនុវត្ត មានន័យថា ការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័កសម្រាប់ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរពីកម្ពុជាទៅម៉ាឡេស៊ី រួមជាមួយនឹងប្រជាជនកម្ពុជាដែលបានទទួលវ៉ាក់សាំងបង្ការពេញលេញ។
ជាមួយនឹងការប្រកាសរបស់នាយករដ្ឋមន្ត្រី ប្រជាជនម៉ាឡេស៊ីដែលហោះហើរពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី នឹងនៅតែត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេលប្រាំថ្ងៃ នៅពេលមកដល់ប្រទេសកម្ពុជា រួមជាមួយនឹងការធ្វើតេស្ត PCR នៅអាកាសយានដ្ឋាន៕
ប្រភពដោយ៖Bongkok Time
បកប្រែក្រៅផ្លូវកាដោយ៖ លោក អុឹម សុផាត
រក្សាសិទ្ធិដោយ៖ សារព័ត៌មានគីរីដងរែក