ការប្រកួតសន្សំពិន្ទុក្នុងពូលជើងឯកពិភពលោក FIFA World Cup រកឃើញចំនួន១៤ ក្រុមហើយឡើងវគ្គ១៦ ក្រុមចុងក្រោយដូច្នេះ នៅសល់តែ២ក្រុមទៀតប៉ុណ្ណោះ ដែលនឹងរកឃើញនៅយប់ថ្ងៃទី២ ខែធ្នូនេះ។
ក្រុមដែលឡើងវគ្គ១៦ ក្រុមចុងក្រោយមានហុល្លង់សេណេហ្គាល់អង់គ្លេសសហរដ្ឋអាមេរិក អាហ្សង់ទីន ប៉ូឡូញ បារាំង អូស្ត្រាលី ជប៉ុន អេស្ប៉ាញ ម៉ារ៉ុក ក្រូអាត ប្រេស៊ីល និង ព័រទុយហ្គាល់។ ជាមួយគ្នានេះ ក៏រកឃើញក្រុមប៉ះគ្នានៅវគ្គ១៦ ក្រុមចុងក្រោយពោលគឺវគ្គឈ្នះឡើង ចាញ់ធ្លាក់ចំនួន៦គូ ដែរគឺ៖
ហុល្លង់ vs សហរដ្ឋ អាមេរិក ប្រកួត ថ្ងៃទី៣ ធ្នូ
អាហ្សង់ទីន vs អូស្ត្រាលី ប្រកួតថ្ងៃ ទី៣ ធ្នូ
បារាំង vs ប៉ូឡូញ ប្រកួត ថ្ងៃទី៤ ធ្នូ
អង់គ្លេស vs សេណេហ្គាល់ ប្រកួតថ្ងៃទី ៤ ធ្នូ
ជប៉ុន vs ក្រូអាត ប្រកួត ថ្ងៃទី៥ ធ្នូ
ម៉ារ៉ុក vs អេស្ប៉ាញ ប្រកួតថ្ងៃទី៦ ធ្នូ
ប្រេស៊ីល vs ?
ព័រទុយហ្គាល់ vs ?
អ្វីដែលគួរឲ្យសោកស្តាយ បំផុតគឺក្រុមខ្លាំងលើលោកបែលហ្ស៊ិក និងអាល្លឺម៉ង់បានធ្លាក់បាត់ទៅហើយបន្ទាប់ពីក្រុមទាំងពីរធ្វើមិនបានល្អ នៅវគ្គសំពិន្ទុក្នុងពូល។ជប៉ុន និងអូស្ត្រាលីបានក្លាយជាក្រុមអាស៊ី២ ឡើង វគ្គ១៦ក្រុមចុងក្រោយ។
រហូតដល់ពេលនេះបានប្រកួតចំនួន៤៤ លើកក្នុងនោះ គ្រាប់បាល់បានកើតឡើងចំនួន១០៩ គ្រាប់ខណៈមានកីឡាករ ៥នាក់រកបាន ម្នាក់៣គ្រាប់។ ចំណែកអ្នកគាំទ្រសរុបចំនួន២លាន ២សែននាក់ហើយជាមធ្យមក្នុង១ ប្រកួតមានអ្នកគាំទ្រជាង ៥ ម៉ឺននាក់៕




ដោយគីរីដងរែក




