34.1 C
Phnom Penh
Thursday, March 5, 2026
- Advertisement -spot_img

សកម្មប្រយុទ្ធឃឺដបាញ់គ្រាប់រ៉ុកកែតទៅ តួកគី វិញ ស្លាប់ និងរបួសច្រើននាក់

- Advertisement -spot_img

ក្រុមសកម្មប្រយុទ្ធឃឺដនៅភាគខាងជើងប្រទេសស៊ីរីបានបាញ់គ្រាប់រ៉ុកកែតឆ្លងព្រំដែនចូលទៅក្នុងភាគខាងត្បូងប្រទេសតួកគីដោយសម្លាប់មនុស្ស ២ នាក់ និងរបួស ១៩ នាក់ ដែលជាការឆ្លើយតបលើតួកគី ក្រោយការវាយប្រហារមកលើពួកគេនៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ កាលពីសប្តាហ៍មុន ។

កាលពីថ្ងៃចន្ទគ្រាប់រ៉ុកកែត និងគ្រាប់កាំភ្លើងត្បាល់របស់ជនជាតិឃឺដ បានវាយប្រហារផ្ទះ និងសាលារៀនមួយកន្លែងក្នុងទីក្រុង Karkamis ព្រំដែនតួកគី ដោយជំរុញឲ្យតួកគីឆ្លើយតបទៅវិញដោយការបាញ់កាំភ្លើងធំ ។

ខណៈនេះផងដែរ គណបក្សពលករឃឺដ ឬ PKK ត្រូវបានក្រុងអង់ការ៉ាកំពុងស្តីបន្ទោសជាខ្លាំងចំពោះការទម្លាក់គ្រាប់បែកដែលបានសម្លាប់មនុស្ស ៦ នាក់ និង ៨១ នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសតួកគី ។

ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយតួកគី ប្រធានាធិបតីលោក Recep Tayyip Erdogan និយាយថា ជាការឆ្លើយតប លោកមិនត្រឹមតែ ធ្វើការវាយប្រហារតាមផ្លូវអាកាសនោះទេ គឺតួកគី អាចនឹងប្រតិបត្តិការវាយប្រហារតាមផ្លូវគោកថែមទៀតផងដែរ ៕

ប្រភព ABC News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img