អ៊ុយក្រែន ៖ ជម្លោះរវាង អ៊ុយក្រែន – រុស្ស៊ីកាន់តែក្តៅ គគុកឡើងក្រោយ ពី ក្រុមហ៊ុន ទូទាត់ប្រាក់ យក្ ចំនួន ២ គឺ Mastercard និង Visa បាននិយាយថាពួកគេ កំពុងផ្អាកប្រតិបត្តិការនៅក្នុងប្រទេស រុស្ស៊ីនោះ ។ នេះ បើតាមសារព័ត៌មាន អាមេរិក BBC ចុះផ្សាយ នៅព្រឹក ថ្ងៃ អាទិត្យ ទី ៦ មីនា នេះ។ គួររំលឹកថា ក្រុមហ៊ុន Visa និង Mastercard បិទ រុស្សី ពីបណ្តាញ ទូទាត់ប្រាក់
អ៊ុយក្រែន ៖ ជម្លោះ រវាងអ៊ុយក្រែន – រុស្ស៊ី កាន់តែ ក្តៅគគុកឡើងក្រោយ ពី ក្រុមហ៊ុនទូទាត់ប្រាក់យក្ស ចំនួន ២ គឺ Mastercard និង Visa បាននិយាយថាពួកគេកំពុងផ្អាកប្រតិបត្តិការនៅក្នុងប្រទេស រុស្ស៊ី នោះ ។ នេះ បើតាមសារព័ត៌មាន អាមេរិក BBC ចុះ ផ្សាយនៅព្រឹកថ្ងៃអាទិត្យទី ៦ មីនានេះ ។ គួររំលឹកថា ក្រុមហ៊ុន Visa និង Mastercard បិទរុស្សីពីបណ្តាញ ទូទាត់ប្រាក់
ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយជាមួយប្រធានាធិបតី អាមេរិក លោក Joe Biden ដែល បានបញ្ជាក់ថា សភាអាមេរិកកំពុងធ្វើការដើម្បីទទួលបានមូលនិធិ បន្ថែមទៀតសម្រាប់ អ៊ុយ ក្រែន ។
ជាមួយគ្នានោះ ការជម្លៀសជន ស៊ីវិល យ៉ាងច្រើនដែលបានគ្រោងទុក ពីទីក្រុង Mariupol ត្រូវបានរំសាយចោលខណៈដែល រុស្ស៊ី បន្ត បាញ់ផ្លោងលើទីក្រុងភាគខាងត្បូងដ៏សំខាន់របស់អ៊ុយក្រែននោះ ។
ឈានចូល ដល់ថ្ងៃ ទី ១២ នៃ ការឈ្លានពាន វាយលុករបស់ រុស្ស៊ី ចូលប្រទេស អ៊ុយក្រែន ទោះបីជា រុស្ស៊ី មិនទាន់អាចវាយចូល និង គ្រប់គ្រង ទីក្រុង គៀវ របស់ អ៊ុយក្រែន បានក្តីតែភ្លើងសង្គ្រាម កំពុងបន្តយ៉ាងក្តៅ គគុក ក្នុងនោះការទម្លាក់គ្រាប់បែក យ៉ាង ខ្លាំងត្រូវ បានគេរាយការណ៍ ថាកើត មាននៅក្រុង Irpin ជាក្រុងមួយនៅជាយក្រុងគៀវ ភាគពាយ័ព្យអ៊ុយក្រែន ។
លោក Zelensky បាន អំពាវនាវ ម្តង ហើយ ម្តងទៀត សម្រាប់តំបន់គ្មានការហោះហើរប៉ុន្តែ មេដឹកនាំ លោក ខាងលិច និយាយថា ពួកគេមិនអាចធ្វើបែបនោះបានទេ ព្រោះពួកគេមិនចង់ធ្វើឱ្យស្ថានការណ៍ កាន់តែអាក្រក់នោះទេ ។
ចំណែកមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា លោក នឹងចាត់ ទុកថា « តំបន់ គ្មាន ការ ហោះហើរ » ណាមួយលើអ៊ុយ ក្រែនជាទ ង្វើនៃសង្គ្រាម ៕
ដោយសារព័មានគីរីដងរែក