28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

កម្មវិធីទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយ គឺ Telegram បានប្រកាសបិទសារព័ត៌មាន រដ្ឋរុស្សី ឈ្មោះ RT មិនឲ្យប្រើប្រាស់ សេវាកម្មរបស់ខ្លួនឡើយនៅអ៊ឺរ៉ុប

- Advertisement -spot_img

អ្នកនាំពាក្យរបស់ Telegram បានបញ្ជាក់កាលពីថ្ងៃ សុក្រម្សិលមិញថាបណ្តាញទាំងអស់របស់ សារព័ត៌មាន RT ត្រូវបានបិទ ។
ការបិទប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្សីពីសំណាក់ Telegram កើតឡើងក្រោយពេលមន្ត្រី អ៊ឺរ៉ុប បានធ្វើការព្រមានថា Telegram កំពុងត្រូវ បានប្រើប្រាស់ជាមធ្យោបាយឃោសនាសង្គ្រាម ។
ទោះយ៉ាងណាគេមិនបានដឹងច្បាស់ទេថាតើ សារព័ត៌មានផ្សេងៗ ទៀតរបស់រុស្សី ដូចជា Sputnik នឹងត្រូវប៉ះពាល់ឬ យ៉ាងណាទេ ។

សារ ព៌ត៌មាន RT ត្រូវបានក្រុមហ៊ុន Facebook, Twitter, Youtube និង Tiktok បិទ ចោលរួចមកហើយ ក្រោយពេលសហភាពអ៊ឺរ៉ុប បានដាក់ទណ្ឌកម្មលើបណ្តាញផ្សព្វផ្សាយដែលគាំទ្រដោយវិមានគ្រឹមឡាំងរបស់ រុ ស្សី ។
សូមបញ្ជាក់ថា Telegram ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយបងប្អូនជនជាតិ រុស្សី ឈ្មោះ Nokolai និង Pavel Durov៕

ដោយប្រភព ៖ BBC

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img