25.8 C
Phnom Penh
Thursday, March 5, 2026
- Advertisement -spot_img

៣២ក្រុមនៅព្រឹត្តិការណ៍ FIFA World Cup 2022 មានតែ ៧ក្រុមធ្លាប់លើកពាន

- Advertisement -spot_img

(កាតា)៖ ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា និងចូលមកដល់នៅសប្តាហ៍ក្រោយនេះ នាថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះមាន ៣២ក្រុមមកពី ៥តំបន់ចូលប្រជែងដោយមានតែ ៧ក្រុមប៉ុណ្ណោះធ្លាប់លើកពានដែលរៀបចំឡើង ៤ឆ្នាំម្តងនេះ។

ចំណោម ៧ក្រុមដែលសម្រេចបានការលើកពាន FIFA World Cup មានតែក្រុមជម្រើសជាតិប្រេស៊ីល លើកបាន ៥ដងច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ បន្ទាប់មកក្រុមអាល្លឺម៉ង់ លើកបាន ៤ដង, ក្រុមជម្រើសជាតិបារាំង ២ដង, ក្រុមអាហ្សង់ទីន លើកបាន ២ដង, ក្រុមអ៊ុយរូហ្គាយ ២ដង និងក្រុមអង់គ្លេស និងក្រុមអេស្ប៉ាញ លើកបាន ១ដងដូចគ្នា។

បញ្ជាក់ផងថា សម្រាប់ការប្រកួតបើកឆាកព្រឹត្តិការណ៍ World Cup 2022 ក្រុមម្ចាស់ផ្ទះកាតា និងប៉ះក្រុមអេក្វាឌ័រ ស្ថិតក្នុងពូល A នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយឡែកក្រុមអ៊ុយរូហ្គាយ ជាក្រុមលើកពាននេះមុនគេនាឆ្នាំ១៩៣០ នៃការបង្កើតព្រឹត្តិការណ៍លើកទី១៕

ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img