25.8 C
Phnom Penh
Thursday, March 5, 2026
- Advertisement -spot_img

អធិការបតីអាល្លឺម៉ង់ថា វៀតណាមជាមុខព្រួញដ៏ល្អសំរាប់វិនិយោគ

- Advertisement -spot_img

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា វៀតណាមនៅតែជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់ និងអឺរ៉ុប ហើយមនុស្សជាច្រើនកំពុងស្វែងរកឱកាសនៅទីនោះ។

ថ្លែងក្នុងកិច្ចប្រជុំតុមូលធុរកិច្ចវៀតណាម-អាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ លោកអធិការបតីអាល្លឺម៉ង់បាននិយាយថា សេដ្ឋកិច្ចពិភពលោកនឹងទទួលបានជោគជ័យ លុះត្រាប្រទេសនីមួយៗទាញយកអត្ថប្រយោជន៍ពីសមត្ថភាព និងសក្តានុពលរបស់ខ្លួន ហើយវៀតណាមដែលមានវត្ថុធាតុដើមច្រើនក្រៃលែង និងកម្លាំងពលកម្មដែលត្រូវបានបណ្តុះបណ្តាល បានទទួលជោគជ័យក្នុងកិច្ចការនេះ។

ដោយបង្ហាញពីភាពវិជ្ជមានដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាមចូលជាធរមាននោះ លោកអធិការបតីអាល្លឺម៉ង់បាននិយាយថា វាគឺជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរក្នុងការងើបឡើងវិញ និងអភិវឌ្ឍជាមួយគ្នាដោយបង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

លោកបានបន្ថែមថា អាជីវកម្មអាល្លឺម៉ង់ជាច្រើនកំពុងស្វែងរកដៃគូវៀតណាមក្នុងវិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ហើយការបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើននៅវៀតណាមគឺផ្អែកលើគំរូអាល្លឺម៉ង់ ដោយមានការគាំទ្រពីក្រុមហ៊ុនអាល្លឺម៉ង់។

ក្នុងកម្មវិធីរៀបចំឡើង កាលពីថ្ងៃអាទិត្យទី១៣ វិច្ឆិកា នោះដែរ នាយករដ្ឋមន្ត្រី Pham Minh Chinh បានអំពាវនាវឱ្យរដ្ឋាភិបាល និងអង្គភាពអាជីវកម្មអាល្លឺម៉ង់បន្តជួយឧបត្ថម្ភដល់វៀតណាមជាមួយនឹងការផ្ទេរបច្ចេកវិទ្យា ស្រាវជ្រាវ និងអភិវឌ្ឍន៍ និងកម្មវិធីសហការដើម្បីបណ្តុះបណ្តាល និងលើកកំពស់គុណភាពធនធានមនុស្ស និងសម្រេចបានការផ្លាស់ប្តូរឌីជីថល៕

ប្រភព VNExpress ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img