28.1 C
Phnom Penh
Wednesday, March 4, 2026
- Advertisement -spot_img

រុស្ស៉ីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ឥណ្ឌាក្នុងខែតុលា

- Advertisement -spot_img

(ញូវដែលី)៖ ប្រទេសរុស្ស៊ី បានក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ប្រទេសក្នុងខែតុលា ដោយច្រើនលើសប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ទៅទៀត ដែលជាប្រទេសអ្នកផ្គត់ផ្គង់ប្រេងប្រពៃណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ដោយដកស្រង់ទិន្នន័យពីអ្នកតាមដានទំនិញថាមពល Vortexa បានឲ្យដឹងថា ប្រទេសរុស្ស៊ីមានចំនួន ២២%នៃការនាំចូលប្រេងឆៅសរុបរបស់ឥណ្ឌាក្នុងខែតុលា ធៀបនឹង ២០.៥% សម្រាប់ប្រទេសអ៊ីរ៉ាក់ និង ១៦%សម្រាប់អារ៉ាប៊ីសាអូឌីត។

របាយការណ៍បាននិយាយថា «ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ប្រេងឆៅចំនួន ៩៣៥,៥៥៦បារ៉ែលក្នុងមួយថ្ងៃ (bpd) ដល់ប្រទេសឥណ្ឌាក្នុងខែតុលា»។

របាយការណ៍បានបន្ថែមថា «ឥណ្ឌាបាននាំចូលប្រេងឆៅត្រឹមតែ ៣៦,២៥៥បារ៉ែលពីរុស្ស៊ីក្នុងខែធ្នូ ឆ្នាំ២០២១ ធៀបនឹង ១.០៥លានបារ៉ែលពីអ៊ីរ៉ាក់ និង ៩៥២,៦២៥បារ៉ែលពីអារ៉ាប៊ីសាអូឌីត»៕

ប្រភព Xinhua News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img