28.1 C
Phnom Penh
Wednesday, March 4, 2026
- Advertisement -spot_img

សហរដ្ឋអាមេរិក ស្នើ ឱ្យអ៊ុយក្រែនបង្ហាញរុស្ស៉ីថាខ្លួនបើកចំហចំពោះកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាម

- Advertisement -spot_img

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើសុំជាលក្ខខណៈឯកជនឱ្យមេដឹកនាំអ៊ុយក្រែន បង្ហាញពីសញ្ញាបើកចំហចំពោះកិច្ចចរចាជាមួយរុស្ស៉ី ហើយទម្លាក់ចោលនូវការប្រកាន់គោលការណ៍ដែលថានឹងចូលតុចរចាសន្តិភាព ដរាបណាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ត្រូវបានបណ្ដេញចេញពីអំណាច។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។

សារព័ត៌មាន Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកជាច្រើនរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ក្រុម មន្ត្រីទាំងនេះបានឱ្យដឹងទៀតថាទីក្រុងវ៉ាស៊ីនតោន បានចែករំលែកនូវការវាយតម្លៃជាមួយអ៊ុយក្រែន ដែលបញ្ជាក់ថាលោក ពូទីន ក្នុងពេលបច្ចុប្បន្នមិនទាន់មានភាពប្រាកដប្រជា លើកិច្ចចរចានោះទេ ប៉ុន្តែបានទទួលស្គាល់ថាការប្រកាន់ជំហរបដិសេធកិច្ចចរចារបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាន និងកំពុងបង្កការព្រួយបារម្ភដល់ប្រទេស អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន ដែលកំពុងប្រឈមមុខនឹងអតិផរណា។

តែទោះជាយ៉ាងណាក៏ដោយ ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ នៅពេលត្រូវបានសាកសួរថាតើសេចក្ដីរាយការណ៍នេះគឺជាការពិតឬក៏យ៉ាងណា ដោយគ្រាន់តែសង្កត់ធ្ងន់ថាគោលជំហររបស់សហរដ្ឋអាមេរិកនៅតែដដែល នោះគឺសកម្មភាពត្រូវដើរមុនពាក្យសម្ដី ដោយប្រសិនបើរុស្ស៉ីពិតជាត្រៀមខ្លួនសម្រាប់កិច្ចចរចា ពិតមែន ទីក្រុងមូស្គូ ត្រូវតែបញ្ឈប់ការទម្លាក់គ្រាប់បែក និងបាញ់មីស៊ីល ព្រមទាំងដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ុយក្រែនជាមុនសិន៕

ប្រភព Washingtonpost ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img