28.1 C
Phnom Penh
Wednesday, March 4, 2026
- Advertisement -spot_img

រុស្ស៊ីព្រមានថា អង់គ្លេស លូកដៃជ្រៅពេកហើយ ក្នុងសង្គ្រាមអ៊ុយក្រែន

- Advertisement -spot_img

ឯកអគ្គរដ្ឋទូតរុស្ស៊ីបានព្រមានថា ចក្រភពអង់គ្លេស កំពុងលូកដៃចូលជ្រៅពេកហើយ នៅក្នុងសង្គ្រាមអ៊ុយក្រែន ប៉ុន្តែអះអាងថា លោកពូទីន នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងការវាយប្រហារមួយឡើយ បើទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ក៏ដោយ។

អ្នកការទូត Andrei Kelin បានគូសបញ្ជាក់ថា គាត់មានព័ស្ដុតាង នៃការចូលរួមរបស់កងកម្លាំងពិសេសចក្រភពអង់គ្លេស ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើកងនាវាសមុទ្រខ្មៅរុស្ស៊ី។

ថ្លែងទៅកាន់ Sky News, លោក Kelin បាននិយាយថា “យើងដឹងយ៉ាងច្បាស់ អំពីការចូលរួមរបស់អ្នកឯកទេសអង់គ្លេស ក្នុងការបណ្តុះបណ្តាល រៀបចំ និងធ្វើប្រតិបត្តិការហិង្សាប្រឆាំងហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី និងកងនាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ។ ព័ស្តុតាង នឹងត្រូវ បង្ហាញជាសាធារណៈក្នុងពេលឆាប់ៗ នេះ”។

លោកបន្តថា “ វាគ្រោះថ្នាក់ណាស់ព្រោះវាធ្វើឲ្យស្ថានការណ៍កាន់តែឡើងកម្តៅ ។ វាអាចនាំយើងឈានទៅដល់បន្ទាត់ ដែលខ្ញុំអាចនិយាយបានថា មិនអាចបកក្រោយបាន ។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងគួរតែចៀសវាងភាពតានតឹង ហើយនេះជាការព្រមានថាចក្រភពអង់គ្លេសកំពុងលូកដៃជ្រៅពេក ហើយនៅក្នុងជម្លោះ ។ វាមានន័យថា ស្ថានការណ៍កាន់តែគ្រោះថ្នាក់”។

លោកឯកអគ្គរដ្ឋទូតក៏បានទទូចផងដែរថា “លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ចង់ឲ្យមានការចរចាដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន។ យើងត្រូវការលទ្ធផលជាក់លាក់មួយលទ្ធផលចរចាហើយយើងមិនលាក់ខ្លួនឆ្ងាយពីការចរចានោះទេ”។

ទីក្រុងមូស្គូអះអាងថា អ្នកឯកទេសយោធារបស់ចក្រភពអង់គ្លេស កំពុងបង្វឹកកងកម្លាំងពិសេសអ៊ុយក្រែននៅក្នុងទីក្រុងភាគខាងត្បូង Ochakiv រួមទាំងការបណ្តុះបណ្តាលកងកម្លាំងបំផ្លិចបំផ្លាញនៅក្រោមទឹក សម្រាប់ប្រតិបត្តិការក្នុងដែនទឹកនៃសមុទ្រខ្មៅនិង Azov ផងដែរ។

កាលពីសប្តាហ៍មុន រុស្ស៊ីក៏បានចោទប្រកាន់អង់គ្លេសផងដែរថា ជាប់ពាក់ព័ន្ធក្នុងការផ្ទុះបំពង់បង្ហូរ Nord Stream កាលពីខែកញ្ញា ប៉ុន្តែត្រូវទីក្រុង ឡុងដ៍ បដិសេធ៕

ប្រភព The Independent ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img