28.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

អនុប្រធាន ការិយាល័យ នីតិកម្ម មន្ត្រី សាលាស្រុក លើកដែក និង បក្សពួក ត្រូវ តុលាការ ខេត្តកណ្តាល សម្រេច ឃុំខ្លួន ដាក់ពន្ធនាគារ បណ្តោះអាសន្ន

- Advertisement -spot_img

កណ្តាល ៖ នៅ ល្ងាច ថ្ងៃ ទី ២៩ ខែតុលា ឆ្នាំ ២០២២ អ្នកស្រី ពេ ជ ម៉ា រ៉ែ ន ចៅក្រម ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល បានសម្រេច ចេញ ដីកា ឃុំ ខ្លួន អនុប្រធាន ការិយាល័យ នីតិកម្ម មន្ត្រី សាលាស្រុក លើកដែក និង បក្សពួក ជា ជនជាតិ វៀតណា ម ដាក់ពន្ធនាគារ បណ្តោះអាសន្ន ក្រោម ការចោទប្រកាន់ ពីបទ “ ការទិញ ពេស្យាចារ កុមារ ” តាម មាត្រា ៣៤ កថាខណ្ឌ ២ នៃ ច្បាប់ ស្តីពី ការបង្ក្រាប អំពើ ជួញដូរ មនុស្ស និង អំពើ ធ្វើ អាជីវកម្ម ផ្លូវភេទ។

ដែល ប្រព្រឹត្ត នៅ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ វេលា ម៉ោង ១១ និង ១០ នាទី នៅ ភូមិ អំពិល ឃុំ កំពង់ ភ្នំ ស្រុក លើក ដែក ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ រ៉េត ស្រី វីន ភេទ ស្រី អាយុ ១៤ ឆ្នាំ នៅ ភូមិ អំពិល ឃុំ កំពង់ ភ្នំ ស្រុក លើកដែក ខេត្តកណ្តាល ។

ជន ត្រូវ ចោទ ទី ១ ឈ្មោះ ម៉ម សិលា ភេទ ប្រុស អាយុ ៣៥ ឆ្នាំមុខរបរ អនុប្រធាន ការិយាល័យ នីតិកម្ម មន្ត្រី សាលាស្រុក លើកដែក មានទីលំនៅ ភូមិ អំពើ ទឹក ឃុំ កំពង់ ភ្នំ ស្រុក លើកដែក ខេត្តកណ្ដាល ទី ២ ឈ្មោះ អ៊ុក ទឹង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់ដូរ ទីលំនៅ ភូមិ កំពង់ចម្លង ឃុំ ព្រែក ទន្លាប់ ស្រុក លើកដែក ខេត្តកណ្តាល ។

បើតាម របាយ ការ ណ៍ របស់ សមត្ថកិច្ច ស្រុក លើក ដែល បានអោយដឹងថា នៅ ប្រហែល ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ ឈ្មោះ រតនា ស្រីនាថ បាន បបួល ក្មេងស្រី រងគ្រោះ ទៅ ញ៉ាំ អី ជាមួយ ពូ ឈ្មោះ សិលា នៅ ត្រើយ ខាងកើត ក្នុង ហាង ឈ្មោះ អមតៈ ហើយ ស្រីនាថ និង ឈ្មោះ សិលា បាន បង្ខំ ក្មេងស្រី រងគ្រោះ អោយ ផឹកស្រា បៀរ រហូតដល់ ស្រវឹង ហើយ និយាយប្រាប់ ក្មេងស្រី រងគ្រោះ ថា នឹង ជូន ត្រឡប់មកផ្ទះ វិញ ។ តែ បែរជា ជូន ក្មេងស្រី រងគ្រោះ ចូល ផ្ទះសំណាក់ ឈ្មោះ វិសាល រង្សី នៅ ភូមិ អំពិល ទឹក ឃុំ កំពង់ ភ្នំ ហើយ ឈ្មោះ សិលា បាន គ្រៀក ក្មេងស្រី រងគ្រោះ ចូល បន្ទប់ ហើយ ឈ្មោះ សិលា បាន ផ្ដួល ក្មេងស្រី រងគ្រោះ ទៅលើ ពូក និង ធ្វើ សកម្មភាព រំលោភ លើ រូប ក្មេងស្រី រងគ្រោះ រហូត ទាល់តែ បានសម្រេច តែម្ដង ។

បន្ទាប់មក ប្រហែលជា ០២ ទៅ ០៣ ថ្ងៃ ក្រោយមក ឈ្មោះ សិលា ក៏បាន ហៅ ទូរ សព្ទ មក ស្រីនាថ​ ហើយ បបួល ស្រីនាថ និង ក្មេងស្រី រងគ្រោះ ទៅ ផឹកស្រា បៀរ នៅ ហាង អមតៈ បន្ទាប់មក ឈ្មោះ សិលា ក៏ ជូន ក្មេងស្រី រងគ្រោះ ទៅផ្ទះ របស់គាត់ ដោយ បម្រុង ចាប់ រំលោភ ក្មេងស្រី រងគ្រោះ ម្ដងទៀត តែ ក្មេងស្រី រងគ្រោះ បាន រត់ ពួន ក្រោម សា ឡុង ពេលនោះ ឈ្មោះ សិលា ក៏ ងាក ទៅរក ស្រីនាថ វិញ ដោយ ស្រីនាថ យល់ព្រម ជាមួយ ឈ្មោះ សិលា ហើយ ឈ្មោះ សិលា បាន ជូន ក្មេងស្រី រងគ្រោះ ត្រឡប់ទៅផ្ទះ ស្រីនាថ វិញ នៅ ម៉ោង ប្រហែល ០៣ ទៀបភ្លឺ ។ ប្រហែល មួយ សប្តាហ៍ ក្រោយមក ស្រីនាថ បាន បបួល ក្មេងស្រី រងគ្រោះ ថា ទៅ ភ្នំពេញ ដើម្បី រក ការងារ ធ្វើ តែ ស្រីនាថ និយាយថា ទៅ ហាង ផឹក ស្ពាយ សិន ទៅ បន្ទាប់ពី ផឹក អស់ ០២ ដប ក្មេង ស្រី រងគ្រោះ មាន អារម្មណ៍ ថា វិលមុខ ហើយ ឈ្មោះ សិលា ក៏ ជូនទៅ ម្ដុំ រង្វង់ មូល ត្រើយ ខាងកើត ដោយ ក្មេងស្រី រងគ្រោះ មើលទៅ ដូចជា ផ្ទះសំណាក់ ពេលនោះ ឈ្មោះ ទឹង បាន នាំ ក្មេងស្រី រងគ្រោះ ចូលក្នុង បន្ទប់ ហើយ និយាយថា សុំ មួយ សុំ មួយ តែ ក្មេងស្រី រងគ្រោះ មិន ព្រម រួច ឈ្មោះ ទឹង ក៏បាន ចាប់បង្ខំ និង រំលោភ ក្មេងស្រី រងគ្រោះ រហូត ទាល់តែ បានសម្រេច តែម្ដង៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img