32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ប្រមុខការពារជាតិឥណ្ឌាសម្តែងការព្រួយបារម្ភអំពីលទ្ធភាពផ្ទុះអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែន

- Advertisement -spot_img

ញូវដេលី៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានសម្តែងការព្រួយបារម្ភ អំពីការរំពឹងទុកនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីរបស់គាត់ គឺលោក Sergei Shoigu ក្នុងថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

ប្រមុខការពារជាតិប្រទេសទាំងពីរបានពិភាក្សាគ្នា អំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងសង្គ្រាមអ៊ុយក្រែន។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌា លោក Singh បានប្រាប់លោក Shoigu ថា ភាគីពាក់ព័ន្ធក្នុងជម្លោះទាំងសងខាង មិនគួរងាកទៅរកជម្រើសប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។

ឥណ្ឌាក៏បានអះអាងជាថ្មីពីជំហររបស់ខ្លួន ក្នុងការអំពាវនាវឱ្យបន្តកិច្ចចរចា និងការទូត ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមជាបន្ទាន់។ ថ្មីៗនេះ ឥណ្ឌាបានរងសម្ពាធពីបណ្តាប្រទេសលោកខាងលិចចំពោះទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ ឥណ្ឌាបាននាំចូលសព្វាវុធពីរុស្ស៊ីជាច្រើនឆ្នាំមកហើយ។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមុនថា “នេះមិនមែនជាសម័យសង្រ្គាមទេ”។ មិនដូចបណ្តាប្រទេសលោកខាងលិចទេ ឥណ្ឌាបានព្យាយាមធ្វើឱ្យមានតុល្យភាព ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ដោយរក្សាផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ខ្លួនទុកនៅក្នុងចិត្ត៕

ប្រភព NHK WORLD ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img