32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

លោក ពូទីន អះអាងសារជាថ្មីជុំវិញការចោទប្រកាន់អ៊ុយក្រែន រឿងគ្រាប់បែកកខ្វក់

- Advertisement -spot_img

ម៉ូស្គូ៖ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ មេដឹកនាំរុស្ស៊ីបានចោទប្រកាន់ កងកម្លាំងអ៊ុយក្រែនថា មានផែនការប្រើប្រាស់អាវុធដែលកងទ័ព មិនធ្លាប់ប្រើពីមុនមក។ ពួកគេបានបង្ហើបគំនិតនៃឧបករណ៍ ដែលនឹងសាយភាយសារធាតុវិទ្យុសកម្មដែលគេស្គាល់ថា ជា “គ្រាប់បែកកខ្វក់”។ឥឡូវនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចូលរួមគាំទ្រដល់ការអះអាងនេះផងដែរ ដោយ បង្កើតលេសថា វានឹងធ្វើឱ្យសង្រ្គាមអ៊ុយក្រែនកាន់តែតាន តឹងបន្ថែមទៀត។

លោក ពូទីន បានជួបជាមួយប្រធានសេវាកម្មសន្តិសុខក្នុងប្រទេស អតីតសហភាពសូវៀតជាច្រើនរូប នៅថ្ងៃពុធសប្តាហ៍នេះ ដោយ គាត់បានប្រាប់ពួកគេថា អាជ្ញាធរអ៊ុយក្រែនមានផែនការបង្កហេតុ ដល់កងកម្លាំងរបស់គាត់ ដោយប្រើ “គ្រាប់បែកកខ្វក់”។

លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា ទឹកដីអ៊ុយក្រែនត្រូវបាន ប្រែក្លាយទៅជាកន្លែងសាកល្បង សម្រាប់ការពិសោធន៍ជីវសាស្ត្រ យោធា ហើយឥឡូវនេះ ពួកគេកំពុងបូមវាឡើងដើម្បីប្រើជាអាវុធ ក្នុងនោះរួមមានទាំងអាវុធធុនធ្ងន់ផងដែរ។

បន្ថែមលើនេះ លោក ពូទីន បានព្រមានរួចហើយថា គាត់ត្រៀមខ្លួន រួចជាស្រេចក្នុងការប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់។
ជាការឆ្លើយតប អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ បាននិយាយក្នុងថ្ងៃពុធសប្តាហ៍នេះថា វោហាសាស្ត្រ របស់លោក ពូទីន គឺ “មិនប្រុងប្រយ័ត្ន និងគ្មានការទទួលខុសត្រូវ”។

លោកថា សម្ព័ន្ធមិត្តបដិសេធការចោទប្រកាន់មិនពិតទាំងស្រុងនេះ ហើយរុស្ស៊ីមិនត្រូវប្រើលេសមិនពិត ដើម្បីធ្វើឲ្យសង្គ្រាមកាន់តែ កើនឡើងភាពតានតឹងថែមទៀតនោះទេ៕

ប្រភព Republic World ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img