23.7 C
Phnom Penh
Wednesday, March 18, 2026
- Advertisement -spot_img

ប៉ះទង្គិចកាំភ្លើងយ៉ាងសាហាវ នៅជាយក្រុងយេរូសាឡឹម ប្រទេសអ៊ីស្រាអែល

- Advertisement -spot_img

កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ក្មេងជំទង់ប៉ាឡេស្ទីន ២នាក់ កាលពីថ្ងៃសៅរ៍ នៅក្នុងការប៉ះទង្គិចគ្នានៅតំបន់ West Bank ខណៈខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនបានបាញ់សម្លាប់ទាហានអ៊ីស្រាអែលម្នាក់ នៅជាយទីក្រុងយេរូសាឡឹម។

បូលិសអ៊ីស្រាអែល បានរាយកាណ៍ថា ខ្មាន់កាំភ្លើងប៉ាឡេស្ទីនបានបើកការបាញ់ប្រហារទៅលើកងកម្លាំងសន្តិសុខអ៊ីស្រាអែល នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅច្រកចូលជំរុំជនភៀសខ្លួនប៉ាឡេស្ទីន Shuafat ក្បែរជាយក្រុងយេរូសាឡឹម ជិតតំបន់ West Bank ដែលបណ្ដាលឱ្យទាហាន ស្រី ម្នាក់ ត្រូវស្លាប់ ហើយ សន្តិសុខ ម្នាក់ រង របួស យ៉ាង ធ្ងន់ធ្ងរ ខណៈកង កម្លាំង កំពុង តាម ប្រមាញ់ អ្នក វាយប្រហារ។

ការប៉ះទង្គិចគ្នាយ៉ាងសាហាវនេះ យោធាអ៊ីស្រាអែល និយាយថា វាផ្ដើមចេញពីកងកម្លាំងសន្តិសុខរបស់ខ្លួន បើកប្រតិបត្តិការតាមចាប់ខ្លួនខ្មាន់កាំភ្លើងពីក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាម នៅទីក្រុង Jenin នៃតំបន់ West Bank ដើម្បីសងសឹកទៅលើជនជាតិប៉ាឡេស្ទីន ដែលបានបាញ់ និងគប់គ្រាប់បែកមកលើពួកគេ។

ជាមួយគ្នា ក្រសួង សុខាភិបាល ប៉ាឡេស្ទីន បាន ឱ្យដឹង ថា ជនជាតិ ប៉ាឡេស្ទីន ២ នាក់ អាយុ ១៦ឆ្នាំ និង ១៨ឆ្នាំ បាន ស្លាប់ និងមនុស្ស ១១នាក់ផ្សេងទៀត បាន រង របួស ហើយហេតុការណ៍នេះបានធ្វើឱ្យប្រធានាធិបតីប៉ាឡេស្ទីន លោក Mhamoud Abbas បានថ្កោលទោសទៅលើអ៊ីស្រាអែល៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img