31.7 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

គិតត្រឹមម៉ោង១១ នឹង៣០ នាទីយប់ថ្ងៃទី០៧នេះទឹកស្ទឹងប៉ៃលិនហក់ឡើងខ្លាំង

- Advertisement -spot_img

ប៉ៃលិន ៖ លោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់ស្ទឹងតារាបស្ទឹងបរ យាខាបរតាំងស៊ូ សូមមានការប្រុងប្រយ័ត្នព្រោះពេលនេះ ទឹកកំពុងហក់ឡើងខ្លាំងធ្វើអោយលិចលង់ទីលំនៅឋានមួយ ចំនួន ផងដែរ ។

លោកស្រី អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថាពេលនេះ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់កងកម្លាំងគឺនៅប្រចាំការ នៅគ្រប់គោលដៅរង់ចាំជួយសង្គ្រោះពុកម៉ែបងប្អូនគ្រប់កាលៈទេសៈ ។ ចំពោះបញ្ហាទឹកជំនន់នេះគឺបណ្តាលមកពីទឹកភ្លៀងធ្លាក់ពីលើ ភ្នំ នានាហើយហូរមកខាងក្រោម និងកាត់តាមដងស្ទឹងបរយាខាបរតាំងស៊ូ និងស្ទឹងតារៀបស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិនផងដែរ ។

ជាមួយគ្នានេះ ប្រសិនជាបងប្អូនត្រូវការ កម្លាំងជួយសង្គ្រោះ ឬ តម្រូវការជំនួយ ផ្សេងៗបន្ទាន់ពីក្រុមការងារសូមទំនាក់ទំនងលេខ រដ្ឋបាលខេត្ត ០៨១ ៣០៦៣០៨ ។

សូមបញ្ជាក់ថារហូតមកដល់វេលាម៉ោង១០យប់ថ្ងៃទី ៧ ខែតុលានេះភ្លៀង កំពុងតែបន្តធ្លាក់យ៉ាងខ្លាំង ដែលធ្វើឲ្យតំបន់មួយក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅជន់លិចផងដែរ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img