31.3 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

បទល្មើសគ្រឿងញៀនជនពាក់ព័ន្ធចំនួន ៣៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២១ករណី ទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែកញ្ញា

- Advertisement -spot_img

ភ្នំពេញ ៖ សូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀន បំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន៣៣នាក់ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀន ចំនួន២១ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ។

ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៣នាក់រួមមាន ៖ ជួញដូរ១០ករណី ឃាត់១៧នាក់ដឹកជញ្ជូនរក្សាទុក៤ករណីឃាត់៦នាក់ប្រើប្រាស់៧ករណី ឃាត់១០នាក់។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ខែកញ្ញារួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើរ៧៦,០៩ ក្រាមនិង៨កញ្ចប់តូច ។ មេតំហ្វេតាមីន (Wy) ស្មើរ ០,១២ ក្រាម ។ កេតាមីន (Ke) ស្មើរ ១១,៩៩ ក្រាម។អ៊ិចស្តាស៊ី(mdma)ស្មើរ៥០,៣១ក្រាម ។

ជាលទ្ធផលខាងលើវិញ១១អង្គភាពបានចូលរួមបង្ក្រាប ៖ នគរបាល ៖ ១០ អង្គភាព
១ -បន្ទាយមានជ័យ ៖ ជួញដូរ១ករណីឃាត់១នាក់ប្រើប្រាស់១ករណី ឃាត់១នាក់ចាប់ យក Ice ០,៣៣ ក្រាម ។
២ -បាត់ដំបង ៖ រក្សាទុក១ករណីឃាត់២នាក់ប្រើប្រាស់១ករណីឃាត់១ នាក់ចាប់យកIce២,១៤ក្រាមនិងWy០,១២ក្រាម ។
៣ -កំពង់ចាម ៖ ប្រើប្រាស់១ករណីឃាត់២នាក់ ។
៤ -កំពង់ស្ពឺ ៖ ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce០,២០ក្រាម។
៥ -កំពត ៖ ជួញដូរ១ករណីឃាត់២នាក់ចាប់យកIce៥កញ្ចប់តូច។
៦ -កណ្តាល ៖ រក្សាទុក២ករណីឃាត់៣នាក់ចាប់យកIce០,២២ក្រាម។
៧ -រាជធានីភ្នំពេញ៖ជួញដូរ២ករណីឃាត់៦នាក់ប្រើប្រាស់៤ករណីឃាត់ ៦នាក់ចាប់យកIce ១,២៥ក្រាម។
៨ -ព្រៃវែង ៖ ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce ០,២៣ក្រាម ។
៩ -ព្រះសីហនុ ៖ ជួញដូរ៣ករណីឃាត់៥នាក់ចាប់យកIce០,៤៨ក្រាម , Ke ១១,៩៩ក្រាមនិងMDMA៥០,៣១ក្រាម ។
១០ -ត្បូងឃ្មុំ ៖ រក្សាទុក១ករណីឃាត់១នាក់ចាប់យកIce៣កញ្ចប់តូច ។ កងរាជអាវុធហត្ថ ៖ ១ អង្គភាព ១ -សៀមរាប ៖ ជួញដូរ១ករណីឃាត់១ នាក់ចាប់យកIce៧១,២៤ ក្រាម ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img