31.3 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

យានយន្តល្មើសចំនួន ៣២៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យកាលពីថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ

- Advertisement -spot_img

ភ្នំពេញ ៖ កាលពីថ្ងៃ ទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិល សមត្ថកិច្ចជំនាញចរាចរណ៍ទូទាំងប្រទេសបានដាក់គោលដៅ សរុប ១៦២គោលដៅដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ទន្ទឹមនេះមានយានយន្តចូលគោលដៅ ចំនួន ១.៩១២ គ្រឿង ។ក្នុងនោះម៉ូតូចំនួន ១.៤៨៤ គ្រឿង និង រក ឃើញ យានយន្ត ល្មើស សរុបចំនួន ៣២៨ គ្រឿងមានម៉ូតូចំនួន ២៦២ គ្រឿង ត្រូវបានផាកពិន័យ។នេះបើយោងតាមរបាយការណ៍របស់ នាយកដ្ឋាន នគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកាលពី ថ្ងៃទី១៣ខែកញ្ញា។

ប្រភពដដែលបន្តថាដោយឡែកក្នុងរយៈពេល១៣ ថ្ងៃ( ថ្ងៃទី០១-១៣ ខែកញ្ញា ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន៣០.១២២ គ្រឿងក្នុងនោះ រកឃើញយានយន្តល្មើសសរុបចំនួន ៤.៣៤៤ គ្រឿងម៉ូតូមានចំនួន ៣.៦១៦ គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បកនៅទូទាំងប្រទេស ។

របាយការណ៍ដដែល ក៏បានវាយតម្លៃរយៈពេល១៣ ថ្ងៃនៃខែកញ្ញានេះ ឃើញថាការអនុវត្តតាមអនុក្រឹត្យការ ផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាង ល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នក ប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាង ល្អ ប្រសើរផងដែរ។

សូមជម្រាបផងដែរថានៅថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញនេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបណ្តាលឱ្យមនុស្សស្លាប់មួយនាក់ និងរបួសធ្ងន់ បីនាក់ (ស្រី ១នាក់) របួសស្រាល បីនាក់ ដែលកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួនបួនលើក៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img