32.1 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

យន្ដហោះចម្បាំងចិន ១៧គ្រឿង ហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាល នៃច្រកសមុទ្រតៃវ៉ាន់

- Advertisement -spot_img

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាយន្ដហោះចម្បាំងចិនចំនួន ១៧គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ខណៈ ទីក្រុងប៉េកាំងនៅតែបន្តធ្វើសកម្មភាពយោធាក្បែរកោះតៃវ៉ាន់។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះចម្បាំងចិនដែលបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្នុងនោះរួមមានយន្ដហោះចម្បាំង SU-30 ចំនួន ៩គ្រឿង យន្ដហោះចម្បាំង J-10 ៤គ្រឿង និងយន្ដហោះចម្បាំង J-16 ចំនួន៤គ្រឿង។ ក្រសួងបន្ថែមទៀតថា កាលពីថ្ងៃសៅរ៍នោះដែរ យន្ដហោះចម្បាំង ៤៣គ្រឿង និងនាវាចម្បាំង ៩គ្រឿងរបស់ចិនបានធ្វើសកម្មភាពនៅក្បែរកោះតៃវ៉ាន់។

ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ គឺជាតំបន់មិនផ្លូវការមួយដែលខណ្ឌចែករវាងចិន តៃវ៉ាន់៕

ប្រភព Reuter ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img