32.1 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

អង់គ្លេស៖ អ៊ុយក្រែន បន្តទទួលជោគជ័យក្នុងតំបន់ Kharkiv នារយៈពេល
២៤ម៉ោងចុងក្រោយនេះ

- Advertisement -spot_img

(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃអាទិត្យនេះបាននិយាយថាកងទ័ពអ៊ុយក្រែន បាន និងកំពុងបន្តទទួលជោគជ័យ ក្នុងប្រតិបត្តិការវាយបកដណ្ដើមយកទឹកដី ពីកងទ័ពរុស្ស៊ីមកវិញ នៅឯតំបន់ខាកៀវ (Kharkiv) ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនស្ដីពីសង្រ្គាមអ៊ុយក្រែន ក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងទៀតថាកងទ័ពរុស្ស៊ីទំនងជាកំពុងដកថយចេញពីតំបន់ ខាកៀវ ក៏ប៉ុន្តែការវាយប្រយុទ្ធគ្នានៅតែបន្តកើតមាននៅតាមផ្នែកជាច្រើននៃទីក្រុង គូព្យាន់ស្កិ៍ (Kupiansk) និងទីក្រុង អ៊ីស្យូម (Izium)។

គួរបញ្ជាក់ថា បើតាមលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គិតត្រឹមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ កងទ័ពអ៊ុយក្រែនវាយដណ្ដើមយកបានទឹកដីប្រហែល ២,០០០គីឡូម៉ែត្រក្រឡា ពីកងទ័ពរុស្ស៊ីត្រឡប់មកវិញ ចាប់តាំងពីចាប់ផ្ដើមប្រតិបត្តិការវាយបកកាលពីដើមខែកញ្ញានេះមក។

ការអះអាងរបស់លោក ហ្សេលេនស្គី ធ្វើឡើងចំពេលដែលក្រសួងការពារជាតិរុស្ស៊ី បានទទួលស្គាល់ពីការបាត់បង់ទីក្រុងអ៊ីស្យូម (Izium) នៃតំបន់ខាកៀវ (Kharkiv) ដែលនេះជាបរាជ័យដ៏ធ្ងន់ធ្ងរមួយរបស់កងទ័ពរុស្ស៊ី ចាប់តាំងពីបានដកថយចេញពីរដ្ឋធានីកៀវ កាលពីខែមីនាមក៕

ប្រភព Reuter ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img