32.1 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

លោក ពូទីន រិះគន់ការដាក់ទណ្ឌកម្មរបស់លោកខាងលិច

- Advertisement -spot_img

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់ការដាក់ទណ្ឌកម្មរបស់លោកខាងលិច ចំពោះការរារាំងការនាំចេញជីរបស់រុស្ស៊ីទៅកាន់ទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន។

ថ្លែងក្នុងកិច្ចប្រជុំសន្តិសុខនៅឯការិយាល័យប្រធានាធិបតីក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃសុក្រសប្តាហ៍នេះ លោក ពូទីន បានពណ៌នាទណ្ឌកម្មដែលត្រូវបានដាក់ក្នុងការឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនថា ជា «ការរើសអើង»។

លោកថា ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនបានចាប់ផ្តើមឡើងវិញ ប៉ុន្តែភាគច្រើនត្រូវបានដឹកជញ្ជូនទៅអឺរ៉ុប ហើយមិនមែនប្រទេសក្រីក្រជាងនោះទេ។
លោក ពូទីន គ្រោងនឹងជួបប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ នៅសប្តាហ៍ក្រោយ ហើយស្នើឱ្យមានការរឹតបន្តឹងការនាំចេញផលិតផលកសិកម្មទៅកាន់អឺរ៉ុប។

សូមរម្លឹកថា ប្រទេសតួកគី រួមជាមួយនឹងអង្គការសហប្រជាជាតិបានដើរតួជាអ្នកសម្របសម្រួលនៅក្នុងកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីចាប់ផ្តើមការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឡើងវិញ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img