30.5 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

អាល្លឺម៉ង់ ប្រកាសពីកញ្ចប់ជំនួយអតិផរណាតម្លៃ ៦៥ពាន់លានអឺរ៉ូ ក្នុងពេលមានវិបត្តិថាមពល

- Advertisement -spot_img

ប៊ែរឡាំង៖អាល្លឺម៉ង់ នៅថ្ងៃអាទិត្យទី ៤ ខែកញ្ញា ឆ្នាំ ២០២២ បាន ប្រកាស ពី ផែនការទប់ទល់វិបត្តិ អតិផរណាជាតិ ដោយប្រើប្រាស់ កញ្ចប់ ថវិកាចំនួន ៦៥ពាន់ លានអឺរ៉ូ។ ផែនការទប់ទល់វិបត្តិអតិផរណាថ្មីលើកទី ៣ នេះត្រូវបានដាក់ចេញដើម្បីជួយទប់ទល់នឹងការឡើងថ្លៃទំនិញជាទូទៅ ក្នុងកាលៈទេសៈដែល តម្លៃថាមពល ហក់ឡើងខ្ពស់កប់ពពក និងអាច កាន់តែដុនដាបខ្លាំង នៅរដូវរងារខាងមុខ ក្រោយផ្អាក ការនាំចូលឧស្ម័ន ហ្គាសពី រុស្ស៊ី ។

ផែនការសង្គ្រោះអតិផរណាជាតិ ក្នុងទំហំទឹកប្រាក់ ដ៏ច្រើនសន្ធឹក របស់ រដ្ឋាភិបាល អាល្លឺម៉ង់ ត្រូវបានប្រកាស ជា សាធារណៈ ។ ប្រមុខ រដ្ឋាភិបាល អាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ (Olaf Scholz) បានគូសបញ្ជាក់ថា ផែនការសង្គ្រោះវិបត្តិ អតិផរណា ថ្មីនេះ គឺជាការ វិធានការ រៀបចំឡើង ឱ្យបានទាន់សភាពការណ៍ និងដែលអាល្លឺម៉ង់ ត្រៀមជួបប្រទះ នៅរដូវរងារខាងមុខ ។

នៅរដូវរងារខាងមុខនេះ តម្លៃ ហ្គាសស និងអគ្គិសនីនៅប្រទេសអាល្លឺម៉ង់ ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃ ខ្ពស់ ជាងពេលណាៗទាំងអស់ ។ តែយ៉ាងណាមិញ មេដឹកនាំអាល្លឺម៉ង់ បង្ហាញសុទិដ្ឋិនិយមទៅលើប្រសិទ្ធភាព ផែនការ អតិផរណានេះថា អាចជួយឲ្យប្រទេសរបស់លោក ឆ្លងកាត់ វិបត្តិ ដុនដាប នេះបាន ។

គួរជ្រាបថា ក្នុង ចំណោម វិធានការ សំខាន់ៗដែលមានចែង ក្នុង ផែនការរបស់អាល្លឺម៉ង់ គឺមានការ ចំណាយលើ ពលរដ្ឋចូលនិវត្តន៍ងាយរងគ្រោះរាប់លាននាក់ និងការទាញយកប្រាក់ចំណេញ ខ្លះ ពីក្រុមហ៊ុនថាមពលឥន្ធនៈ ជាដើម ។ បន្ថែមពីនេះ រោងចក្រថាមពលធ្យូងថ្ម នៅក្នុងស្រុកក៏ត្រូវ រៀបចំ ចាប់ផ្តើមឡើងវិញបណ្តើរៗដែរ ។

ប្រទេសអាល្លឺម៉ង់ កំពុងតែប្រឈមជាខ្លាំងនឹងបញ្ហាអតិផរណា ដោយសារគ្មានការផ្គត់ផ្គង់ ឧស្ម័នហ្គាសពី រុស្ស៊ីដែលកំពុង រងទណ្ឌកម្មពីការវាយ បំពាន លើអ៊ុយក្រែន តាំងតែ ពីខែកុម្ភៈ ឆ្នាំ ២០២២មក។ នៅក្នុងខែសីហា អតិផរណាអាល្លឺម៉ង់ បានកើនឡើង ៧,៩ភាគរយ ហើយបើតាម ការព្យាករណ៍ វិបត្តិ អតិផរណា អាចនឹងកើនឡើងដល់ ១០ភាគរយ នៅចុងឆ្នាំ ២០២២ ដែលនេះគឺជាកម្រិតខ្ពស់បំផុត ចាប់តាំងពីមានវិបត្តិប្រេងលើកដំបូងក្នុងរដូវរងារ កាលពីឆ្នាំ ១៩៧៣ និងឆ្នំា១៩៧៤មក។

គួរជ្រាបដែរថា អាល្លឺម៉ង់ជាប្រទេសអឺរ៉ុប ដែលរងប៉ះពាល់ផ្ទាល់ ខ្លាំងជាងគេបន្ទាប់ពីរុស្ស៊ីប្រកាសបន្តបិទបំពង់បង្ហូរឧស្ម័ន North Stream 1 កាលពីថ្ងៃទី៣ កញ្ញា ឆ្នាំ ២០២២។ អាល្លឺម៉ង់បានស្នើសើរើឡើងវិញគម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន «Midcat» ដែល តចេញ ពីទឹកដីអេស្ប៉ាញចូលទៅក្នុង ប្រទេសបារាំងដើម្បីដោះស្រាយបញ្ហាថាមពល។ អេស្ប៉ាញដែលនាំចូលឧស្ម័នអាល់ហ្សេរី និងជាកន្លែង ទទួលស្តុកឧស្ម័នធម្មជាតិពង្រាវនាំចូលពីអាមេរិកកាតា និងនីហ្សេរីយ៉ា ឯកភាពជាមួយអាល្លឺម៉ង់ ប៉ុន្តែមកត្រូវប្រទះ នឹងជំហរប្រឆាំង របស់ភាគីបារាំង៕

ប្រភព NY Time ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img