20.7 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

លោក ប្រាយុទ្ធបង្ហាញខ្លួនលើកដំបូង ក្រោយព្យួរតំណែង និងមិននិយាយ មួយម៉ាត់ ទៅកាន់អ្នកសារព័ត៌មាន

- Advertisement -spot_img

លោកឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយក្នុងតួនាទីជារដ្ឋមន្ត្រីការពារជាតិ ចាប់តាំងពីលោកត្រូវបានព្យួរតំណែងជានាយករដ្ឋមន្ត្រី ។

ក្នុងបង្ហាញខ្លួននោះដែរ លោក ប្រាយុទ្ធ ត្រូវបានអមដំណើរដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Chaicharn Changmongkol, លោកឧត្តមសេនីយ Warakiat Rattananont លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិ, លោកឧត្តមនាវីឯក Somprasong Nilsamai អគ្គមេបញ្ជាការរងកងទ័ពជើងទឹក និងឧត្តមសេនីយ៍ទោ Surachate Hakpal អគ្គស្នងការរងនគរបាលជាតិ ខណៈសន្តិសុខនៅក្នុងព្រឹត្តិការណ៍នោះមានការយាមកាមយ៉ាងតឹងរ៉ឹង ។

ទន្ទឹមនោះលោក ប្រាយុទ្ធ បានបដិសេធមិននិយាយជាមួយអ្នកសារព័ត៌មាន ដែលព្យាយាមសួរគាត់ពីរបៀបដែលគាត់កំពុងធ្វើនោះទេ ចាប់តាំងពីការព្យួរតំណែងជានាយករដ្ឋមន្ត្រីដោយតុលាការធម្មនុញ្ញកាលពីថ្ងៃពុធសប្ដាហ៍មុន ។

គួរបញ្ជាក់ថា បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្យួរពីតួនាទីដោយតុលាការធម្មនុញ្ញ, លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ ខណៈនាយក រដ្ឋមន្ត្រី ទី ២ គឺ លោក Wissanu Krea-ngam ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img