29 C
Phnom Penh
Wednesday, August 12, 2026
- Advertisement -spot_img

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជេីញជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ​-សង្កាត់​ ក្នុងខេត្តស្ទឹងត្រែង

- Advertisement -spot_img

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងគណៈប្រតិភូអមដំណេីរ បាន​អញ្ជើញជួបសំណេះសំណាលតម្រង់ទិស​ និងស្តាប់សំណេីសំណូមពររបស់មន្រ្តីកសិកម្ម​ឃុំ-សង្កាត់ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្នុងជំនួបសំណេះសំណាលនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលេីកឡេីងពីសារសំខាន់របស់មន្រ្តីកសិកម្មឃុំ​ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល​នីតិកាលទី៧​ ដេីម្បីជួយគាំទ្រប្រជាកសិករក្នុងការវិភាគ​សេដ្ឋកិច្ច​ គណនាថ្លៃដេីមផលិត បច្ចេកទេស​ផលិត និងការតភ្ជាប់ទីផ្សារ​ ស្របតាមទស្សនទាន​ “មានហូប​ មានប្រេី​ មានបាន​ និងមានរហូត”។


សូមជម្រាបជូនថា​ មន្រ្តីកសិកម្មឃុំ-សង្កាត់​ គឺជាប្រព័ន្ធប្រសាទ និងជាតួអង្គសំខាន់របស់ក្រសួងកសិកម្ម​ ក្នុងការប្រមូលនូវទិន្នន័យ​ ព័ត៌មាននៅតាមមូលដ្ឋាន​ ដេីម្បីអនុញ្ញាតឱ្យក្រសួងកសិកម្ម មានទិន្នន័យគ្រប់ជ្រុងជ្រោយក្នុងការបម្រេីការងារបច្ចេកទេសដល់កសិករចំគោលដៅ ជំរុញកសិករផ្សារភ្ជាប់​នឹងសហគមន៍កសិកម្មទំនេីប​ មានផលចំណេញសេដ្ឋកិច្ច​ និងលេីកកម្ពស់ជីវភាព​ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img