27 C
Phnom Penh
Tuesday, September 8, 2026
- Advertisement -spot_img

ម្ចាស់ពានរង្វាន់ជើងឯក F1 ៤រដូវកាល Vettel នឹងចូលនិវត្តន៍ នៅពេលចប់រដូវកាលនេះ

- Advertisement -spot_img

(ហុងហ្គារ៉ូរ៉ីង)៖ អតីតជើងឯកប្រណាំងរថយន្តលំដាប់ពិភពលោក Formula One កីឡាករ Sebastian Vettel នឹងចូលនិវត្តន៍នៅពេលចប់រដូវកាលឆ្នាំ២០២២។ នេះបើតាមការប្រកាសរបស់លោក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

កីឡាករសញ្ជាតិអាល្លឺម៉ង់ វ័យ ៣៥ឆ្នាំ ដែលបច្ចុប្បន្នបើកឲ្យក្រុម Aston Martin រូបនេះបានឈ្នះពានរង្វាន់ចំនួន ៤រដូវកាលជាប់ៗគ្នា ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ ជាមួយនឹងក្រុម Red Bull។

«នៅពេលចប់ឆ្នាំនេះ ខ្ញុំចង់យកពេលវេលាបន្ថែមទៀត ដើម្បីផ្តោតលើអ្វីដែលខ្ញុំចង់ធ្វើនាពេលខាងមុខ។ វាច្បាស់ណាស់សម្រាប់ខ្ញុំ ដែលក្នុងនាមជាឪពុកម្នាក់ ខ្ញុំចង់ចំណាយពេលវេលាច្រើនបន្ថែមទៀត ជាមួយគ្រួសាររបស់ខ្ញុំ»។ នេះបើតាមកីឡាករ Vettel បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។

កីឡាករ Vettel បានចូលរួមជាមួយក្រុម Aston Martin កាលពីរដូវកាលមុន បន្ទាប់ពីចំណាយពេល ៦ឆ្នាំជាមួយក្រុម Ferrari៕

ប្រភព CBS Sport ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img