30.1 C
Phnom Penh
Friday, June 12, 2026
- Advertisement -spot_img

នៅជប៉ុន៖ ក្រុមហ៊ុនខ្លះ បានរៀបចំកន្លែងគេងសម្រាប់បុគ្គលិក ដើម្បីតបស្នងនៃការខិតខំធ្វើការរបស់ពួកគេ

- Advertisement -spot_img

រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសជប៉ុនដែលគ្រប់គ្នាអាចមិនសូវបានដឹង គឺបុគ្គលិកខ្លះនៃក្រុមហ៊ុននានាបានខិតខំធ្វើការងារ ដោយពួកគេដេកនៅកន្លែងធ្វើការងារតែម្តង។ ទម្លាប់បែបនេះ គេកម្រនឹងបានឃើញណាស់នៅក្នុងបណ្តាប្រទេសនានានៅលើពិភពលោកយើងនេះ។ ប៉ុន្តែ នៅជប៉ុន មានក្រុមហ៊ុនមួយចំនួនបានរៀបចំកន្លែងគេងសម្រាកនេះរួចជាស្រេចសម្រាប់បុគ្គលិកដែលឧស្សាហ៍ព្យាយាមធ្វើការងារ។

ការងងុយគេងនៅកន្លែងធ្វើការអាចត្រូវបានគេយល់ថា ជាសញ្ញានៃភាពខ្ជិលច្រអូស ឬអាកប្បកិរិយាមិនល្អ ប៉ុន្តែនៅក្នុងប្រទេសជប៉ុន គឺមិនមែននោះទេ។ ជនជាតិជប៉ុនមានវប្បធម៌មួយឈ្មោះថា Inemuri គឺជាទម្លាប់នៃការគេងនៅកន្លែងធ្វើការរបស់ជនជាតិជប៉ុន។ កម្មករជនជាតិជប៉ុន អាចគេងពេលដំណើរសាធារណៈ នៅតុធ្វើការរបស់ពួកគេ ឬសូម្បីតែក្នុងអំឡុងពេលប្រជុំ ហើយវាត្រូវបានគេមើលឃើញជាទូទៅថា ជាសញ្ញានៃការងារលំបាក។

អ្វីជាការកត់សម្គាល់ គឺនៅក្រុមហ៊ុនមួយចំនួននៅប្រទេសជប៉ុន បានរៀបចំកន្លែងឲ្យបុគ្គលិកសម្រាក និងថែមទាំងលើកទឹកថា«ការងងុយគេង ឫគេងនៅកន្លែងធ្វើការ មិនបានធ្វើឱ្យអ្នកមានបញ្ហាបណ្តេញចេញទេ ការឆ្លៀតពេលសម្រាប់ការងងុយគេង ត្រូវបានគេមើលឃើញថា ជាកិត្តិយស និងជាសញ្ញានៃភាពឧស្សាហ៍ព្យាយាមរបស់និយោជិត»។

គួរជម្រាបជូនថា មិនមែនដូចនៅអឺរ៉ុប និងអាមេរិកទេ ការធ្វើការថែមម៉ោង គឺជាផ្នែកមួយនៃវប្បធម៌ការងារនៅក្នុងប្រទេសជប៉ុន។ កត្តានេះ បានរួមចំណែកជាច្រើនក្នុងការររីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនយ៉ាងឆាប់រហ័ស ពោល គឺចាប់តាំងពីទសវត្សរ៍ទី ៦០ រហូតដល់បច្ចុប្បន្ននេះ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img