26.8 C
Phnom Penh
Thursday, September 24, 2026
- Advertisement -spot_img

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនអតីតយុទ្ធជន​ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ខេត្តកំពង់ធំ!

- Advertisement -spot_img

កំពង់ធំះ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា​ ​ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់ពីជីវភាពរស់នៅ និងសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជនចំនួន ៣៥គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង​ និងមានជីវភាពលំបាកខ្វះខាត នៅ​ក្នុង​មណ្ឌល​អភិវឌ្ឍ​ន៍​អតីត​យុទ្ធ​ជន​ មរតក​តេជោ​ ធិបតី​ថ្លុក​ព្រីង​ ស្ថិត​នៅ​ក្នុង​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា​ ក្នុងរយៈពេល ៥​ យប់ ៥​ ថ្ងៃ​ កន្លងទៅនេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា ធ្វើឲ្យផ្ទះចំនួន​ ៣៥ខ្នង លើចំនួនផ្ទះ​ ២៤១ខ្នង​ផ្ទះ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ដែល​ជាអំណោយ​របស់​សម្តេច​តេជោ​ ធិបតី​ ត្រូវបានលិចលង់​ និង​រងផលប៉ះពាល់​ដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំង ៣៥គ្រួសារនេះ​  មិនអាចទៅប្រកបមុខរបររកទទួលទានបាន។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគាត់ទាំង ៣៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡួក្រាម មីជាតិចំនួន ១កេស ទឹកត្រីទឹកស៊ីអុីវចំនួន ២យួរ និងត្រីខកំប៉ុងចំនួន ១យួរ​ ដោយ​ឡែក​ក្រុម​ប្រចាំ​ការ​នៅ​ទី​ស្នាក់ការ​មណ្ឌល​អភិវឌ្ឍន៍​អតីត​យុទ្ធ​ជន​ មរតក​តេជោ​ធិបតី​ថ្លុក​ព្រីង​ ទទួល​បាន​ អង្ករ​ចំនួន​ ២០០​ គីឡូ​ក្រាម​ ត្រី​ខ​កំប៉ុង​ចំនួន​ ២០​ យួរ​ និង​ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ចំនួន​៦​ សម្រាប់​ដោះស្រាយ​ជូន​បងប្អូន​អតីត​យុទ្ធ​ជន​ផ្សេង​ទៀត​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ផងដែរ ។​ និង​បាន​បន្តសិក្សា​ស្វែងយល់​បន្ថែម​ អំពី​វិធានការណ៍​កាយរំដោះ​ទឹក​ចេញ​ឲ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​​បង្ករលក្ខណ​:​ងាយស្រួលដល់ការរស់នៅរបស់ពួក​គាត់​ និង​ជៀសវាង​ការ​ខូចខាត​ផល​ដំណាំ​ផ្សេង​ៗ​របស់​គាត់​ ។
ក្រុមគ្រួសារអតីតយុទ្ធជនទាំង ៣៥គ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាកជូនគាត់នៅពេលនេះ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយសំនៀង

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img