កៀវ៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី អ៊ីរីណា វ៊ែរីស ឈូក (Iryna Vereshchuk) កាលពីថ្ងៃព្រហស្បតិ៍ទី ២៤ ខែមីនា ថ្លែងថា អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការផ្លាស់ ប្តូរឈ្លើយ សឹកជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមជម្លោះរវាង ប្រទេស ទាំងពីរ។
លោកស្រី អ៊ីរីណា វ៊ែរីសឈូក បានបង្ហោះសារនៅលើ បណ្តាញសង្គមហ្វេសប៊ុក ថា អ្នកទោសសង្គ្រាមអ៊ុយក្រែន ១០នាក់ដែលត្រូវបានចាប់ខ្លួនដោយយោធារុស្ស៊ី ត្រូវបាន ដោះលែងជាថ្នូរនឹងទាហានរុស្ស៊ី ១០នាក់ដែលត្រូវបានចាប់ ខ្លួនដោយកងកម្លាំងអ៊ុយក្រែន។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនេះបន្ថែមទៀតថា ក្រៅពីនេះ អ៊ុយក្រែនបានប្រគល់នាវិកស៊ីវិលរុស្ស៊ី ១១នាក់ ដែលត្រូវ បានជួយសង្គ្រោះពីកប៉ាល់លិចនៅជិតទីក្រុងអូដេសា ទៅ កាន់ ប្រទេសរុស្ស៊ីវិញ ដើម្បីជាថ្នូរនឹងនាវិកស៊ីវិលអ៊ុយក្រែន ១៩នាក់៕




ប្រភព BCC
ប្រែសម្រួលដោយ គីរីដងរែក