28 C
Phnom Penh
Friday, December 6, 2024
- Advertisement -spot_img

អ៊ុយក្រែនស្វាគមន៍កញ្ចប់ជំនួយយោធាថ្មីជាង ៥០០លានដុល្លាររបស់សហភាពអឺរ៉ុប

- Advertisement -spot_img

កៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីទ្រី គូលេបា នៅថ្ងៃចន្ទសប្តាហ៍នេះ បានស្វាគមន៍ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប (EU) ក្នុងការផ្តល់ជំនួយយោធាលើកទី៥សម្រាប់ទីក្រុងកៀវដែលមានចំនួន៥០០លានអឺរ៉ូ ឬប្រមាណ៥០៧.៧លានដុល្លារ ក្រោមមូលនិធិសន្តិភាពអឺរ៉ុប (EPF)។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធ័រថា អរគុណសម្រាប់ការបន្ថែមកញ្ចប់ជំនួយចំនួន ៥០០លានអឺរ៉ូទៀតនៅក្រោមមូលនិធិ EPF។ ជាមួយគ្នានេះ លោក គូលេបា បានអំពាវនាវឱ្យសហភាពអឺរ៉ុបផ្តល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន និងបង្កើនការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលអាចរាប់បញ្ចូលទាំងការហ៊ុមព័ទ្ធលើវិស័យថាមពល, ការកំណត់តម្លៃប្រេង និងការហាមប្រាមគ្រប់ប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ីទាំងអស់។

សូមបញ្ជាក់ផងដែរថា ជាមួយនឹងការរួមចំណែកថ្មីខាងលើនេះ ជំនួយយោធាសរុបដែលបានបែងចែកដោយសហភាពអឺរ៉ុបដល់អ៊ុយក្រែនមានចំនួន ២.៥ពាន់លានអឺរ៉ូហើយ ចាប់តាំងពីការចាប់ផ្តើមជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន៕

ប្រភព Xinhua ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img