26.3 C
Phnom Penh
Wednesday, June 24, 2026
- Advertisement -spot_img

អ៊ុយក្រែនចង់បានការចូលរួមកិច្ចប្រជុំកំពូលនៅលីទុយអានីដោយសុំការងារគ្រាំទ្រពីណាតូ

- Advertisement -spot_img

អ៊ុយក្រែនចង់ទទួលបានការអញ្ជើញដើម្បីចាប់ផ្តើមចូលរួមសម្មភាពរបស់អង្គការណាតូ (NATO) តួយ៉ាងដូចជាកិច្ចប្រជុំកំពូលដែលគ្រោងធ្វើឡើងនៅខែកក្កដាខាងមុខ ហើយថាលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងមិនចូលរួមឡើយប្រសិនបើបណ្តាមេដឹកនាំមិន «ហ៊ានប្រឈមមុខ»។

លោក អ៉ីហូ ហ្សូវវ៉ា (Ihor Zhovkva) ដែលជាប្រធានទីប្រឹក្សាផ្នែកការទូតរបស់ លោក ហ្សេលេនស្គី បានប្រាប់ Reuters ថាក្រុងកៀវ ចង់ចូលរួមកិច្ចប្រជុំកំពូល NATO ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា នៅទីក្រុងវីលនីញូស (Vilnius) នៃប្រទេសលីទុយអានី ដើម្បីជំរុញពាក្យសុំចូលជាសមាជិកក្នុងអង្គការណាតូ ដែលអ៊ុយក្រែនបានដាក់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

លោក ហ្សូវវ៉ា បានគូសបញ្ជាក់ថា «ពាក្យសុំនេះឥឡូវនេះស្ថិតនៅលើតុរបស់បណ្តាមេដឹកនាំណាតូ។ កិច្ចប្រជុំកំពូលទីក្រុងវីលនីញូស នឹងក្លាយជាការចាប់ផ្តើមដ៏ល្អមួយដើម្បីឆ្លើយតបទៅនឹងពាក្យសុំនេះ។ ហើយការអញ្ជើញសម្រាប់សមាជិកភាពនេះ គឺគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ»។

ក្នុងបទសម្ភាសន៍មួយនៅឯការិយាល័យប្រធានាធិបតីដែលមានការយាមកាមយ៉ាងខ្លាំងក្នុងរដ្ឋធានីអ៊ុយក្រែន ជំនួយការរបស់លោក ហ្សេលេនស្គី បានទទួលស្គាល់ថាទីក្រុងកៀវនៅមិនទាន់អាចចូលរួមជាមួយប្លុក ដែលមានសមាជិក ៣១ប្រទេសនេះបាននៅឡើយទេ ខណៈកំពុងរុស្ស៉ីកំពុងធ្វើសង្គ្រាមលើអ៊ុយក្រែន៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img