31 C
Phnom Penh
Thursday, March 20, 2025
- Advertisement -spot_img

អតីតនាយករដ្ឋមន្ត្រីស្រីលង្កា ភៀសខ្លួនទៅមូលដ្ឋានទ័ពជើងទឹក

- Advertisement -spot_img

រដ្ឋមន្ត្រីការពារជាតិស្រីលង្កា លោក Kamal Gunaratne បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធទី១១ខែឧសភាថា អតីតនាយករដ្ឋមន្ត្រី Mahinda Rajapaksa បានជិះយន្តហោះទៅកាន់មូលដ្ឋានទ័ពជើងទឹក Trincomalee សម្រាប់ហេតុផលសន្តិសុខ។

រដ្ឋមន្ត្រីការពារជាតិស្រីលង្កា លោក Kamal Gunaratne
រដ្ឋមន្ត្រីការពារជាតិស្រីលង្កានិយាយថា អតីតនាយករដ្ឋមន្ត្រីរូបនេះ នឹងត្រូវនាំទៅកាន់ទីតាំងដែលគាត់ចង់នៅ ពេលដែលស្ថានការណ៍ក្នុងប្រទេសវិលមករកភាពប្រក្រតីឡើងវិញ។

លោក Gunaratne បន្តថា យោធានឹងផ្តល់សន្តិសុខដល់លោក Rajapaksa គ្រប់ពេលដែលត្រូវការ ព្រោះក្នុងនាមជាអតីតប្រធានាធិបតី គាត់មានសិទ្ធិទទួលបានការពារសន្តិសុខអស់មួយជីវិត។
អតីតនាយករដ្ឋមន្ត្រី Mahinda Rajapaksa
លោក Rajapaksa បានបម្រើការជាប្រធានាធិបតីស្រីលង្កាចាប់ពីឆ្នាំ ២០០៥ ដល់ ២០១៥ ហើយបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១៩។ លោកបានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ដោយសារការតវ៉ាបានប្រែក្លាយទៅជាអំពើហិង្សានៅក្នុងប្រទេស។

ឧប្បត្តិហេតុហិង្សាជាច្រើន បានកើតឡើងនៅក្នុងប្រទេស បន្ទាប់ពីក្រុមគាំទ្ររដ្ឋាភិបាលបានប៉ះទង្គិចជាមួយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃចន្ទ ដែលបណ្តាលឲ្យមនុស្សចំនួន ៨ នាក់ស្លាប់ និងជាង ២០០ នាក់ផ្សេងទៀតរងរបួស។
បម្រាម គោចរ ត្រូវ បាន ដាក់ នៅ ថ្ងៃ ចន្ទ ហើយ បាន ពង្រីកជាច្រើន ដង រហូត ដល់ ព្រឹក ថ្ងៃ ព្រហស្បតិ៍។

កាលពីព្រឹកថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយស្រីលង្ការាយការណ៍ថា អ្នកនយោបាយមួយចំនួនបានភៀសខ្លួនចេញពីកោះនេះ ទៅក្រៅប្រទេស ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេស នៅតែបន្តឡើងកម្តៅ៕

ប្រែសម្រួលដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img