31 C
Phnom Penh
Sunday, February 9, 2025
- Advertisement -spot_img

អង្គការស្បៀងអាហារពិភពលោកតម្លៃអង្ករមានការប្រែប្រួលតិចតួចមុនដំណាច់ត្រីមាសទី ១ឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករបានជាង១៧ ម៉ឺនតោន និងស្រូវជាង ១,៣ លានតោន ។

- Advertisement -spot_img

នេះបើតាមរបាយការណ៍ដែលទទួលបានដោយសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី៥ មេសា ។ យោងតាមរបាយការណ៍កម្ពុជាបាននាំចេញ អង្ករទៅបណ្តាប្រទេស និងតំបន់ស្វយ័តចំនួន ៤៩ ។

ការនាំចេញទៅប្រទេសចិន និងហុងកុងមានចំនួន ៥២ ភាគរយ នៃការនាំចេញសរុប ឬ ៨៨៦៤៦ តោន ។ ការនាំចេញទៅកាន់ទីតាំង ទាំងពីរនេះមានទំហំទឹកប្រាក់ ៤៥.១៩ លានដុល្លារ ។ ទីផ្សារនាំចេញធំមួយផ្សេងទៀត គឺបណ្តាប្រទេសអ៊ឺរ៉ុប ដែលមាន៣១ភាគរយឬ ៥២,២២២ តោនដែលមានតម្លៃ ៣៥,៩៥ លានដុល្លារ ។ ការនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានមានត្រឹមតែ ១០ ភាគរយនៃការនាំចេញសរុបឬ ១៧, ៣១០ តោននិងមានតម្លៃ ១០,៦៤ លានដុល្លារ ។

នេះគឺស្របគ្នាជាមួយរបាយការណ៍របស់អង្គការស្បៀងអាហារ ពិភពលោកដែលតម្លៃស្បៀងអាហារក្នុងពិភពលោកបានកើនឡើងដល់ក ម្រិតខ្ពស់ក្នុងខែ មីនាជាមួយនឹងសង្គ្រាមក្នុងប្រទេសអ៊ុយ ក្រែន ដែលជំរុញ ឱ្យតម្លៃ ស្រូវសាលី ពោត និងប្រេងបន្លែឡើងថ្លៃ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅទីក្រុង រ៉ូម កាលពីថ្ងៃសុក្រមុន អង្គការ ស្បៀងអាហារ ពិភពលោក បាន និយាយ ថាសន្ទស្សន៍តម្លៃ អង្កររបស់ខ្លួនត្រូវបានផ្លាស់ប្តូរ តិចតួចពី ខែកុម្ភៈ ហើយនៅតែ 10 ភាគរយ ទាបជាងខែ មីនា ឆ្នាំមុន ។

ប៉ុន្តែសម្រាប់ធញ្ញជាតិផ្សេងទៀតសង្គ្រាមនៅតំបន់សមុទ្រខ្មៅ « បានបង្ករចលាចល » នៅទូទាំងទីផ្សារ អាហារពិភពលោក ។

សន្ទស្សន៍ តម្លៃម្ហូបអាហារ ចេញដោយអង្គការស្បៀងអាហារ ពិភពលោក គឺជាមធ្យម ១៥៩. ៣ ពិន្ទុក្នុងខែមីនា កើន ឡើង៣៣.៦ ភាគរយ ធៀប នឹងឆ្នាំមុន និង១២.៦ ភាគរយ ពីខែកុម្ភៈ នៅពេលដែលវា បានឈានដល់កម្រិតខ្ពស់បំផុត ។

អង្គការស្បៀងអាហារពិភពលោកបាននិយាយថា សន្ទស្សន៍តម្លៃ គ្រាប់ធញ្ញជាតិបានហក់ឡើង១៧.១ ភាគរយពីខែកុម្ភៈ “ ត្រូវបាន ជំរុញ ដោយការកើនឡើងដ៏ធំនៃស្រូវសាលី និងតម្លៃគ្រាប់ធញ្ញជាតិចម្រុះទាំងអស់ដែលភាគច្រើន បណ្តាលមកពីសង្រ្គាមនៅអ៊ុយ ក្រែន” ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ប្រទេស រុស្ស៊ី និង អ៊ុយ ក្រែ ន រួមគ្នា នាំចេញ ស្រូវសាឡីចំនួន ៣ ០ % និងពោត ចំនួន ២០ % ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយ នេះ ។

ក្នុងខែមីនាតម្លៃស្រូវសាលី ពិភពលោកបានកើនឡើង១៩.៧ ភាគរយ ធៀប នឹងខែកុម្ភៈ ហើយតម្លៃពោតបានកើនឡើង១៩.១ ភាគរយ ឈានដល់កម្រិតខ្ពស់បំផុតរួមជាមួយនឹងតម្លៃសម្រាប់ barley និងsorghum ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយថាសន្ទស្សន៍ តម្លៃប្រេង បន្លែបានកើនឡើង២៣.៣ ភាគរយពី ខែកុម្ភៈ “ បណ្តាលមកពី ប្រេងគ្រាប់ផ្កាឈូករ័ត្ន ដែលក្នុងនោះអ៊ុយក្រែន គឺជាអ្នកនាំចេញឈានមុខគេរបស់ពិភពលោក ។

“ តម្លៃប្រេងដូងសណ្តែកសៀង និងប្រេង rape seed ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយសារតែតម្លៃប្រេងគ្រាប់ពូជ sunflower កាន់តែខ្ពស់ និងតម្លៃប្រេងឆៅកើនឡើងដោយតម្លៃប្រេងសណ្តែកសៀង នឹងត្រូវបានឡើងថ្លៃបន្តទៀត បណ្តាលមកពីការ កាត់បន្ថយការនាំចេញដោយប្រទេសនៅអាមេរិកខាងត្បូង ។ ”

នៅក្នុងរបាយការណ៍ ដាច់ដោយឡែកមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រដោយអង្គការស្បៀងអាហារពិភពលោកបាននិយាយថា ប្រទេសថៃបានបង្កើនតួលេខផលិតកម្មស្រូវរបស់ខ្លួន ។

អង្គការស្បៀងអាហារពិភពលោកបាននិយាយថាការកើនឡើងនេះគឺផ្អែកលើការវាយតម្លៃជាផ្លូវការខ្ពស់នៃទំហំ នៃការប្រមូលផលឆ្នាំ ២ ០២០ និង “ ការពង្រីកផ្ទៃដីសម្រាប់ដំណាំបន្ទាប់បន្សំឆ្នាំ២០២១ ដែលកំពុងត្រូវបានប្រមូលផលនាពេលបច្ចុប្បន្ន ” ។

“ ផ្ទុយទៅវិញទិន្នផលត្រូវបានកាត់បន្ថយសម្រាប់ប្រទេសឥណ្ឌូនេស៊ីដែលមន្ត្រីបានរាយការណ៍ថាវដ្តដំណាំលើកទី៣ ដែលបានបញ្ចប់នៅ ចុងឆ្នាំ២០២១ បានផ្តល់ទិន្នផលតិចជាងការរំពឹងទុកពីមុនដោយសារភាពរាំងស្ងួត និងការបែងចែកដីសម្រាប់ដាំដុះ ។

“ ជាលទ្ធផល នៃការផ្លាស់ប្តូរទាំងនេះ ផលិតកម្មអង្ករពិភពលោកនៅឆ្នាំ២០២១ត្រូវបានព្យាករណ៍ថា នឹងឈានដល់៥២០. ៣លានតោន កើនឡើង០.៧% ពីឆ្នាំ២០២០ ។

ប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម ដែលរៀបចំដោយ FAO ( AMIS) បានប្រកាសមួយថ្ងៃមុននេះថាទីផ្សារអង្ករពិភពលោកត្រូវបាន “ ធ្លាក់ចុះជាទូទៅ ” នៅក្នុងខែមេសា ។

បើប្រៀបធៀប នឹងខែ មីនា តម្លៃក្នុង ទីផ្សារ អន្តរជាតិជាមធ្យមសម្រាប់៥ % អង្ករដែលមានគុណភាពទាប ( broken rice ) គឺ ឡើងបន្តិចបន្តួច ។ អ្នកត្រួតពិនិត្យ ទីផ្សារ AMIS សម្រាប់ខែមេសាបាន និយាយថា “ គ្រាប់ធញ្ញជាតិ ប្រភេទល្អត្រូវបានគេមើលឃើញ ថាមានតម្លៃខ្ពស់ ១០០% នៃគ្រាប់ធញ្ញជាតិគុណភាពទាបចំពេលមានតម្រូវការយ៉ាងខ្លាំងពី អ្នកផលិតចំណីសត្វនៅតំបន់អាស៊ី ” ។

“ ប្រទេសវៀតណាមនៅតែពង្រឹងទៅលើការកើនឡើងនៃថ្លៃដើម ផលិតកម្ម និងការដឹកជញ្ជូនខណៈដែលតម្លៃនៅក្នុងប្រទេសថៃត្រូវ បានផ្លាស់ប្តូរ តិចតួចដោយសារ រូបិយប័ណ្ណ ក្នុងស្រុកចុះខ្សោយហើយការមកដល់នៃដំណាំក្រៅរដូវមួយ ចំនួនបានប៉ះប៉ូវទៅនឹងការលក់ ទៅប្រទេសអ៊ីរ៉ាក់ ។ ”

អ្នកឃ្លាំមើលបាននិយាយថា “ នៅក្នុងប្រទេសឥណ្ឌាការទិញអង្ករគុណភាពទាបកើនឡើង១០០ % ខណៈដែលអត្រាដឹកជញ្ជូនខ្ពស់បាន កាត់បន្ថយតម្រូវការទាំងមូល ” ។

AMIS គឺជាគំនិតផ្តួចផ្តើមរបស់ក្រុមប្រទេសចំនួន២០ ( G20) ដែលបានចាប់ផ្តើមដោយរដ្ឋមន្ត្រីកសិកម្មបណ្តាប្រទេស G20 ក្នុងឆ្នាំ២ ០១១ បន្ទាប់ពីតម្លៃស្បៀងអាហារ ពិភពលោកបានកើនឡើងក្នុងឆ្នាំ២០១០ និង ២០០៨ ។

ប្រទេសកម្ពុជាបានក្លាយជាសមាជិក នៃអង្គការ ស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ ( FAO) ក្នុងឆ្នាំ១៩៥ ។ ការិយាល័យ FAO ត្រូវបានបើកនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៧៩ 1979 ខណៈដែលការិយាល័យទំនាក់ទំនង និងការិយាល័យ តំណាងពេញលេញត្រូវបានបើកនៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៩៤ ។

ចាប់តាំងពីឆ្នាំ១៩៧៩មកតំណាង អង្គការស្បៀងអាហារ ពិភពលោកនៅកម្ពុជាបានចូលរួមចំណែកទាំងជំនួយសង្គ្រោះបន្ទាន់ និងបច្ចេកទេសដល់ រាជរដ្ឋាភិបាលកម្ពុជាលើ វិស័យជាច្រើន រួមមានផលិតភាពកសិកម្មការ ធ្វើពិធកម្ម ប្រព័ន្ធធារាសាស្រ្ត ផលិតកម្មសត្វ និង សុខភាពជលផលការគ្រប់គ្រង ព័ត៌មានបច្ចេកទេស និងស្ថិតិសន្តិសុខ ស្បៀងការការពារ អ្នកប្រើប្រាស់ និងសុវត្ថិភាព ចំណីអាហារ ការលើកកម្ពស់ការចូលទៅកាន់ ទីផ្សារ ថ្មី ព្រៃឈើ បរិស្ថាន ការប្រែប្រួល អាកាសធាតុចំណាត់ថ្នាក់ សុវត្ថិភាព ចំណីអាហារ រួមបញ្ចូល គ្នា (IPC) និងកសិឧស្សាហកម្មខ្នាតតូច ។


ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img