28 C
Phnom Penh
Wednesday, November 6, 2024
- Advertisement -spot_img

ឡុង ជិន ធ្លាប់ជាកម្មករធ្វើផ្លូវមុនចាប់អាជីពគុនខ្មែរ

- Advertisement -spot_img

មុនមានឱកាសចូលហ្វឹកហាត់គុនខ្មែរនៅក្លិបខ្លារខិនមានរិទ្ធិ ឡុង ជិន ធ្លាប់សុំក្លិបផ្សេងៗចំនួន៣ក្លិបចូលហ្វឹកហាត់ដែរ តែសុទ្ធតែត្រូវបានគេបដិសេធទាំងអស់ ព្រោះគិតថា នៅក្មេងពេក ហើយត្រូវចាំដល់ធំបន្តិចសិន ទើបអាចហាត់បាន។
នេះជាការថ្លែងរបស់កីឡាករមានកំណើតនៅខេត្តកណ្ដាលដែលបានរំឭករឿងរ៉ាវនៃការតស៊ូរបស់ខ្លួន មុនមានកេរ្ដិ៍ឈ្មោះដូចសព្វថ្ងៃ។

ឡុង ជិន ប្រាប់ថា ចូលចិត្ត និងចង់ហាត់គុនខ្មែរ ក្រោយបានមើលការប្រកួតអន្តរជាតិនៅភ្នំពេញជំនាន់កីឡាករ វ៉ន វីវ៉ាជាដើម។ គេថា កាលណោះគេជាកម្មករធ្វើផ្លូវប៉ុណ្ណោះ ដោយទទួលបានប្រាក់ខែ១៥០ដុល្លារក្នុងមួយខែ។ មានថ្ងៃមួយ គេបានសម្រេចចិត្តជិះម៉ូតូឌុប ទៅសុំក្លិបផ្សេងៗហាត់ តែសុទ្ធតែបានការបដិសេធ។

លុះដល់ក្លិបខ្លារខិនមានរិទ្ធិ ទើបអ្នកស្រី ឡុង រ៉ាវី ដែលជាម្ចាស់ក្លិបសម្រេចចិត្តទទួលយក។
អតីតម្ចាស់ខ្សែក្រវាត់ប្រាក់នៅ PNN បន្តថា ការចូលហ្វឹកហាត់គុនខ្មែរដំបូង គេបានបង់ប្រាក់៥០ដុល្លារដើម្បីថ្លៃហូបចុក និងស្នាក់នៅ។ ការហ្វឹកហាត់អូសបន្លាយមួយរយៈធំ ទើបអាចឡើងប្រកួតបាន ហើយការប្រកួតដំបូងទទួលបានជ័យជម្នះថែមទៀត។ យ៉ាងណា ព្រោះតែតម្លៃខ្លួនសម្រាប់អ្នកថ្មីតិចពេក ហើយត្រូវចែកថ្លៃអ្នកឲ្យទឹកផងនោះ កាត់កងចុះឡើង សល់តិចតួច ដែលចាយវាយស្ទើរមិនគ្រប់ ឡុង ជិន បានចាកចេញពីក្លិបជិតមួយខែ។ ពេលទៅដល់ផ្ទះ គេបានពិចារណាសាជាថ្មី ហើយម្ដាយក៏ជំរុញថែមទៀត ទើបសម្រេចចិត្តចូលប្រកួតជាថ្មី។

ដោយសារតែការតាំងចិត្ត កីឡាករដែលអាចប្រកួតបានទាំងទម្ងន់៦០ និង៦៣,៥០០ផងនោះ បានតស៊ូក្រាញននៀលរហូតទទួលបានផ្លែផ្កាជាបន្តបន្ទាប់។ បច្ចុប្បន្ន ឡុង ជិន មានឱកាសប្រកួតស្ទើររៀងរាល់សប្ដាហ៍ និងអាចរកចំណូលបានយ៉ាងច្រើនផ្គត់ផ្គង់គ្រួសារ។

បើនិយាយពីប្រវត្តិត្រួសៗរបស់ឡុង ជិន វិញ ឪពុកម្ដាយរបស់គេបានចែកផ្លូវគ្នាតាំងពីគេមានអាយុត្រឹម១២ឆ្នាំ។ ដោយសារអ្នកទាំង២មានគ្រួសារថ្មីរៀងៗខ្លួន គេត្រូវទៅរស់នៅជាមួយសាច់ញាតិ និងស្វែងរកការងារធ្វើសព្វបែបយ៉ាង រហូតនឹកដល់ការហ្វឹកហាត់គុនខ្មែរ៕
ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img