27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

ហ្វាំងឡង់ និងស៊ុយអែតថា ខ្លួននឹងបន្តចរចាជាមួយតួកគីជុំវិញការជំទាស់មិនឲ្យចូល NATO

- Advertisement -spot_img

(អង់ការ៉ា)៖ ប្រទេសហ្វាំងឡង់ និងស៊ុយអែតបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេស Nordic នឹងបន្តកិច្ចសន្ទនារបស់ពួកគេជាមួយតួកគី ជុំវិញការជំទាស់របស់ទីក្រុងអង់ការ៉ាចំពោះសមាជិកភាពនៃសម្ព័ន្ធមិត្តយោធា NATO។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២។

ប្រទេសទាំងពីរបានដាក់ពាក្យចូលជាសមាជិក NATO កាលពីខែមុន ប៉ុន្តែបានប្រឈមមុខនឹងការតស៊ូដែលមិននឹកស្មានដល់ពីប្រទេសតួកគី ដែលចោទប្រកាន់ពួកគេថា ជាជម្រកសុវត្ថិភាពសម្រាប់ពួកសកម្មប្រយុទ្ធឃឺដ។

រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក Pekka Haavisto បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Helsinki ថា «យើងរួមជាមួយនឹងស៊ុយអែត នឹងបំពេញកាតព្វកិច្ចរបស់យើង ហើយត្រៀមរៀបចំសម្រាប់ការឆ្លើយតបនឹងសំំណើរដែលតួកគីមាន»។

គួរបញ្ជាក់ថា បច្ចុប្បន្នដើម្បីក្លាយជាសមាជិក NATO ទាមទារឲ្យមានការគាំទ្រជាឯកច្ឆ័ន្ទពីរដ្ឋសមាជិកទាំង ៣០ប្រទេស៕

ប្រភព Reuters​ ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img