31.9 C
Phnom Penh
Saturday, August 8, 2026
- Advertisement -spot_img

ស្រូវរងផលប៉ះពាល់នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បានស្តារឡើងវិញក្រោយពីក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ​អន្តរាគមន៍បូមទឹកសង្គ្រោះ

- Advertisement -spot_img
May be an image of grass

នៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​មាន​ការអមដំណើរពី ឯកឧត្តម សុខ វិសាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ អគ្គនាយក​ដ្ឋាន​ក្សេត្រសាស្ត្រ មន្ទីរកសិកម្មខេត្តបាត់ដំបង និងខេត្តពោធិ៍​សាត់ មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះ​ពិនិត្យ និងវាយតម្លៃផ្ទាល់អំពីស្ថានភាពដំណាំស្រូវ ក្នុងភូមិសាស្ត្រ​ស្រុកសង្កែ ខេត្តបាត់ដំបង និងស្រុកបាកាន ព្រមទាំងស្រុក​កណ្តៀង ខេត្តពោធិ៍សាត់។

បេសកកម្មចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃលើ​លទ្ធ​ផលជាក់ស្តែង បន្ទាប់ពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានធ្វើ​ការ​អន្តរាគមន៍បូមទឹកសង្គ្រោះ ជាបន្តបន្ទាប់ ស្របពេលដែល​មាន​របាយ​ទឹកភ្លៀងធ្លាក់រាយប៉ាយបន្ថែមនាពេលកន្លងមក។

ជាលទ្ធផលនៃការចុះពិនិត្យលើទីវាលជាក់ស្តែងបានបង្ហាញថា ការ​ស្តារឡើងវិញ៖ ផ្ទៃដីស្រូវដែលទទួលរងផលប៉ះពាល់​កន្លង​មក បាននិងកំពុងលូតលាស់ រស់រវើកឡើងវិញប្រមាណជាង​៦០% នៃផ្ទៃដីសរុប។ ចំពោះផ្ទៃដីស្រូវដែលរងការខូចខាត​ទាំងស្រុង គឺដោយសារទីតាំងស្រែស្ថិតនៅឆ្ងាយពីប្រភពទឹក ដែលជាហេតុធ្វើឱ្យក្រុមការងារ មិនអាចអន្តរាគមន៍បូមទឹក​សង្គ្រោះបានទាន់ពេលវេលា។

ជារួមតាមរយៈការអន្តរាគមន៍ទាន់ពេលវេលាពីក្រសួងកសិកម្ម ក្រសួងធនធានទឹក និង ឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធ ស្រូវនៅតាម​តំបន់មួយចំនួនត្រូវបានប្រជា កសិកររៀបចំស្តារ និងស្តារឡើង​វិញ​ជាបណ្តើរៗហើយ។ ដោយឡែកចំពោះតំបន់មួយចំនួន​ទៀតដែលខកខាន នឹងត្រូវរង់ចាំរហូតដល់ចុងរដូវវស្សា ទើបអាចចាប់ផ្តើមបង្កបង្កើនផលឡើងវិញជាថ្មីម្ដងទៀត៕

គិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img