30 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

សេតវិមាន៖ គួរឱ្យរន្ធត់ណាស់ ដែលមន្ត្រីរុស្ស៊ីលើកឡើងថា យុទ្ធជនអាមេរិកត្រូវបានចាប់ខ្លួននៅអ៊ុយក្រែន គួរតែប្រឈមមុខនឹងទោសប្រហារជីវិត

- Advertisement -spot_img

(វ៉ាស៊ីនតោន)៖ មន្រ្តីសេតវិមានម្នាក់ បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា «វាជារឿងដែលគួរឲ្យរន្ធត់ណាស់» ដែលមន្រ្តីមួយរូបរបស់រុស្ស៊ី និយាយថាគួរតែមាន ការកាត់ទោសប្រហារជីវិត យុទ្ធជនអាមេរិកដែលត្រូវទាហានរុស្ស៊ី ចាប់ខ្លួនបាននៅឯអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។
អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកសម្រាប់យុទ្ធសាស្ត្រទំនាក់ទំនង លោក ចន ឃឺប៊ី (John Kirby) ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន និងជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ លោក ឃឺប៊ី បានគូសបញ្ជាក់ដូច្នេះថា «វាពិតជាគួរឲ្យរន្ធត់ណាស់ដែលមន្ត្រីរុស្ស៊ីម្នាក់ លើកឡើងពីការកាត់ទោសប្រហារជីវិតយុទ្ធជនអាមេរិក ដោយលើកឡើងថាពួកគេមិនស្ថិត ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីពីអ្នកទោសសង្រ្គាម»។
លោក ឃឺប៊ី បានបន្ថែមថា «ទោះជាយ៉ាងនេះក្តី វាជារឿងគួរឲ្យព្រួយបារម្ភដូចគ្នាថាតើអត្ថន័យនៃការអត្ថាធិប្បាយដែលតម្រូវឲ្យយុទ្ធជនអាមេរិកទទួលខុសត្រូវចំពោះ ទង្វើរបស់ខ្លួននោះ គឺវាអាចសំដៅដល់ការកាត់ទោសប្រហារជីវិត ឬគ្រាន់តែជាការទទួលខុសត្រូវតាមបែបណាមួយដែលរុស្ស៊ីចង់បាន»។
គួរបញ្ជាក់ថា ក្រោយពីមានការចាប់ខ្លួនបុរសជនជាតិអាមេរិកកាំងពីររូប នៅលើទឹកដីអ៊ុយក្រែន, តុលាការនៃតំបន់បំបែកខ្លួន ដូណេត បានកាត់ទោសអ្នកទាំងពីរ ក្រោមហេតុផលថា ពួកគេគឺជាទាហានស៊ីឈ្នួល និងមិនស្ថិតក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ជាអ្នកទោសសង្រ្គាមឡើយ។ ជុំវិញបញ្ហានេះ ក្រសួងការបរទេសអាមេរិក បានបង្ហាញពីជំហរមិនយល់ស្របយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលរុស្ស៊ី៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img