លោក ប្រធានាធិបតី អ៊ុយក្រែន បានសុំទៅអង្គការណាតូ បិទខ្ទប់ ការហោះហេីរមកលេីដែនអាកាសរបស់អ៊ុយក្រែន ដេីម្បីរារាំងការវាយប្រហារតាមផ្លូវ អាកាសរបស់រុស្សុី ក៏ប៉ុន្តែសំណូមពរនេះ មិនត្រូវបានគេអេីពេីនោះឡេីយ។

ក្នុងឆ្នាំ ១៩៩៤ អ៊ុយក្រែន បានចុះហត្ថលេខា លេីអនុស្សារណៈក្រុងប៊ុយដាប៉េស្ត (Budapest Memorandum) ត្រូវបានចុះបញ្ជិកា និងតម្កល់នៅលេខាធិការដ្ឋាន នៃអង្គការសហប្រជាជាតិ រហូតដល់សព្វថ្ងៃនេះ។
ក្នុងសម័យកាលនោះ អ៊ុយក្រែន មានអាវុធនុយក្លែអ៊ែរមហាប្រល័យលោកលេខរៀងទី៣ នៃសកលលោក (បន្ទាប់សហរដ្ឋអាម៉េរិក និងរុស្សុី)។

ខ្លឹមសារដ៏សំខាន់នៃកិច្ចព្រមព្រៀងនេះគឺអ៊ុយក្រែន បោះបង់ចោលនូវអាវុធនុយក្លែអ៊ែរ ហេីយសហរដ្ឋ អាម៉េរិក ចក្រភពអង់គ្លេស និង រុស្ស៊ី ធានា រ៉ាប់រង សន្តិសុខរបស់អ៊ុយក្រែន ហើយនៅពេលដែលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង រុស្ស៊ី មិនបំពេញកាតព្វកិច្ចការពារអ៊ុយក្រែនវាគឺ ជាគំរូនយោបាយ ដ៏អាក្រក់ មួយនៅក្នុងពិភពលោក ។

ហេតុការណ៍នេះបង្ហាញចំពោះបណ្ដាប្រទេសទាំងឡាយឲ្យឃើញថា កិច្ចព្រមព្រៀងអន្តរជាតិ មិនមានន័យខ្លឹមសារអ្វីសោះឡេីយ បេីគេមិនគោរព និងអនុវត្តវានោះហើយ បេីបណ្ដា ប្រទេសដទៃទៀតមិនការពារអ៊ុយក្រែនទេ វាក៏នឹងបង្កនូវយោធាភាវូបនីយកម្មនៃការរត់ប្រណាំងសព្វាវុធនុយក្លែអ៊ែរ ឲ្យកេីតឡេីងនៅបណ្ដាប្រទេសឯទៀតដែរ។
ប្រភព : BBC
ប្រែសម្រួលអត្ថបទដោយ៖ គីរីដងរែក