27 C
Phnom Penh
Monday, February 10, 2025
- Advertisement -spot_img

សហរដ្ឋអាម៉េរិកនៅពេលនេះ កំពុងតែជម្លៀសប្រជាជនជាង៥ម៉ឺននាក់ក្រោយភ្លើងឆេះព្រៃយ៉ាងនៅទីក្រុងLos Angeles

- Advertisement -spot_img

អាម៉េរិក៖ ពលរដ្ឋអាម៉េរិកប្រមាណជាង​​ ៥ម៉ឺននាក់ត្រូវបានអាជ្ញាធរអំពាវនាវឲ្យចាកចេញពីលំនៅដ្ឋានជាបន្ទាន់ក្រោយពីភ្លើងបានឆាបឆេះព្រៃជាសារថ្មីម្តងទៀតនៅភាគខាងជើងនៃទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា។ អាជ្ញាធរក្នុងតំបន់បានអះអាងថាភ្លើងឆេះព្រៃថ្មីកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនិងរាលដាលលឿនបំផុតនៅភាគខាងជើងដែលបានបំផ្លាញព្រៃអស់ជាច្រើនហិកតា។

បើតាមអាជ្ញាធរអាម៉េរិកភ្លើងបានផ្តើមឆាបឆេះក្នុងតំបន់ដីទួលក្បែរបឹង Castaic កាលពីថ្ងៃពុធទី២២ ខែមករា និងបំផ្លាញផ្ទៃដីដល់ជាង២៣០០ហិកតាត្រឹមប៉ុន្មានម៉ោងភ្លើងរីករាលដាលខ្លាំងលឿនដោយសារតែកម្លាំងខ្យល់ និងអាកាសធាតុ។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះមានមនុស្សប្រមាណ ២៨នាក់បានស្លាប់ដោយសារតែភ្លើងឆេះ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការបំផ្លិចបំផ្លាញ និងបានលេបត្របាក់ផ្ទៃដីជាង១ម៉ឺនហិកតា។

ជាការឆ្លើយតបអាម៉េរិកបានបញ្ជូនអ្នកពន្លត់អគ្គិភ័យរាប់រយនាក់ និងយន្តហោះសង្រ្គោះបន្ទាន់ទៅកាន់ទីតាំងដែលបានឆាបឆេះ។ មូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយនោះទេ៕

ប្រភព AP news ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img