(បរទេស)៖ និយតករទូរគមនាគមន៍របស់សហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិកត្រូវការប្រាក់ចំនួន ៣ពាន់លានដុល្លារបន្ថែមទៀត ដើម្បីផ្លាស់ប្ដូរបណ្តាញឧបករណ៍ដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei និង ZTE ដែលនាំឱ្យការចំណាយសរុបដល់ទៅជិត ៥ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។
តម្រូវការនៅក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះ ត្រូវបានធ្វើឡើង ក្រោយពេលដែល លោកដូណាល់ ត្រាំ នៅជាប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឱ្យ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនអាមេរិកទាំងអស់ឈប់ប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុនចិន Huawei និង ZTE ក្រោមហេតុផលបង្កហានិភ័យដល់សន្តិសុខជាតិ។
លោកស្រី Jessica Rosenworcel ប្រធានគណៈកម្មការទំនាក់ទំនងសហព័ន្ធ បាននិយាយនៅថ្ងៃសុក្រនេះថា ដើម្បីដក ឬផ្លាស់ប្ដូរឧបករណ៍ របស់ Huawei និង ZTE ចេញ នៅពេលនេះសហរដ្ឋអាមេរិកត្រូវការប្រាក់ប្រមាណ ៤,៩៨ពាន់លានដុល្លារអាមេរិក ដោយនៅពេលនេះគឺខ្វះខាតប្រមាណ ៣,០៨ពាន់លានដុល្លារអាមេរិក។
ទឹកប្រាក់ទាំងនេះគឺត្រូវផ្ដល់ជូនទៅកាន់មូលនិធិដែលទ្រទ្រង់ទៅលើកិច្ចការដកឧបករណ៍ចិននេះ ហើយក្រុមហ៊ុនដែល មាន ឈ្មោះ នៅក្នុង បញ្ចីគឺអាចមកទទួលប្រាក់ពីមូលនិធិនេះបាន ប៉ុន្តែត្រូវសងមកវិញត្រឹមតែ ៤០ភាគរយនៃប្រាក់ដែលបានខ្ចីប៉ុណ្ណោះ។
បើយោងតាមការប្រជុំ និងអនុម័តពីសំណាក់រដ្ឋាភិបាលអាមេរិកកន្លងមក ដើម្បីដោះស្រាយបញ្ហានេះបាន សហរដ្ឋអាមេរិក ត្រូវបាន ប្រាក់ ប្រមាណជិត ៩ពាន់លានដុល្លារអាមេរិក ប៉ុន្តែវាជាទឹកប្រាក់មួយដ៏ច្រើន ដូច្នេះហើយទើបមានការអនុម័តជាថ្មី ដោយធ្វើការផ្ដល់ជូន ទៅ កាន់មូលនិធិទៅតាម តម្រូវការជាក់ស្ដែង៕
ប្រភព reuters ប្រែសម្រួលដោយគីរីដងរែក