29 C
Phnom Penh
Friday, November 8, 2024
- Advertisement -spot_img

សហព័ន្ធទោចក្រយានកម្ពុជា រំពឹងលទ្ធផលស៊ីហ្គេមឆ្នាំនេះប្រសើរជាងឆ្នាំមុនៗ

- Advertisement -spot_img

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានលើកឡើងថា ការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិខ្លួននៅតែបន្តយ៉ាងខ្លាំងក្លា អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមិនសម្រាកឡើយ។ លោករំពឹងថា ក្រុមជម្រើសជាតិនឹងដណ្តើមបានលទ្ធផលល្អស៊ីហ្គេមនៅប្រទេសវៀតណាម ពីថ្ងៃទី១៣ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

ក្នុងនោះដែរ លោក នូ ចំរើន បានបង្ហាញក្តីសង្ឃឹមថា ជាមួយនឹងប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្មនេះ ក្រុមកង់ជម្រើសជាតិកម្ពុជានឹងអាចក្នុងការប្រជែងក្នុងកម្រិតមេដាយណាមួយ ជាពិសេសលើវិញ្ញាសាកង់ភ្នំ និងវិញ្ញាសាកង់គួក ខណៈសហព័ន្ធក៏មានរំពឹងដែរលើកីឡាការិនីកូនខ្មែរអាម៉េរិកម្នាក់ ដែលនឹងចូលរួមប្រកួតស៊ីហ្គេម ២០២២។

បែបនេះក្តី អគ្គលេខាធិការដដែលន្ថែមថា ប្រសិនបើក្រុមកង់កម្ពុជាមិនអាចឈានដល់កម្រិតមេដាយ យ៉ាងហោចណាស់ ក៏លោកជឿជាក់ថា តាមរយៈការប្រឹងប្រែងនេះនឹងអាចដណ្តើមបានលទ្ធផលល្អជាងស៊ីហ្គេមមុនៗ ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ឆ្នាំនេះ ក្រុមជម្រើសជាតិកង់កម្ពុជាត្រូវប្រកួតកង់ភ្នំបុរស ២នាក់, កង់ភ្នំនារី ២នាក់, កង់ភ្នំបណ្តាក់បុរស-នារី ៤នាក់ និងវិញ្ញាសា៣ទៀតផ្នែកកង់គួក៕
ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img