30 C
Phnom Penh
Saturday, July 27, 2024
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពគិរីដងរែកសម្រាប់ (ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤)

- Advertisement -spot_img

VOA បានចេញផ្សាយកាលពី ថ្ងៃទី២៤ខែមេសា ២០២៤ ថា៖ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឱ្យប្រធានរដ្ឋឡាវ លោកថងលុនស៊ីសូ លីត (Thongloun Sisoulith) គាំទ្រគម្រោងព្រែកជីកហ្វូណន ។ លោក ហ៊ុន សែន ស្នើយ៉ាងដូច្នេះនៅក្នុងជំនួបមួយ នៅវិមានព្រឹទ្ធសភានៅថ្ងៃទី២៣ ខែមេសា ក្នុងឱកាសលោក ថងលុន ស៊ីសូលីត កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈ ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា នៅកម្ពុជា ។ កម្ពុជាគ្រោងនឹងដំណើរការសាងសង់ព្រែកជីកហ្វូ ណនតេជោប្រវែង ១៨០គីឡូម៉ែត្រ នៅចុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ដោយចំណាយអស់ ថវិកាប្រមាណ ១ពាន់៧រយលានដុល្លារ ។

VOA បានចេញផ្សាយកាលពី ថ្ងៃទី២៤ខែមេសា ២០២៤ ថា៖ សកម្មជនចលនាមាតាធម្មជាតិ ស្នើសុំពន្យារពេលចូលសវនាការ បន្ទាប់ពីតុលាការ ក្រុងភ្នំពេញ បានកោះហៅមេធាវីការពារក្តីរបស់ពួកគេឱ្យចូលសវនាការនៅថ្ងៃពុធទី២៤ ខែមេសានេះ ក្នុងសំណុំរឿង « រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» ។ ពាក់ព័ន្ធការថ្លែងរបស់ពួកគេតាមរយៈកិច្ចប្រជុំជាវីដេអូអនឡាញ ជា មួយស្ថាបនិកចលនាមាតាធម្មជាតិមានសញ្ជាតិអេស្ប៉ាញគឺលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសិន (Alejandro Gonzalez-Davidson)

RFIបានចេញផ្សាយកាលពី ថ្ងៃទី២៤ខែមេសា ២០២៤ ថា៖-របាយការណ៍របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយនៅពេលថ្មីៗនេះបានកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាមិនមានការផ្លាស់ប្ដូរអ្វីគួរឱ្យកត់សម្គាល់ទាល់តែសោះនៅក្នុងស្ថានភាពសិទ្ធិ មនុស្ស។ របាយការណ៍ដដែលបានលើកឡើងពីការរំលោភសិទ្ធិមនុស្សដែលបានកើតមានធ្ងន់ធ្ងរ រួមមានការធ្វើទារុណ កម្ម ឬអំពើឃោរឃៅអមនុស្សធម៌ ការព្យាបាទ ឬការដាក់ទណ្ឌកម្មដោយរដ្ឋាភិបាល និងតុលាការមិនឯករាជ្យ ការដាក់ ទោសលើអ្នកទោស អ្នកនយោបាយ និងសកម្មជនសង្គម។ ជុំវិញរឿងនេះ រដ្ឋាភិបាលកម្ពុជាអះអាងថា របាយការណ៍ នេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់កម្ពុជាទេ។

RFI បានចេញផ្សាយកាលពី ថ្ងៃទី២៤ខែមេសា ២០២៤ ថា៖ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវបានចាប់ផ្ដើមមានជំនួប និងកិច្ចប្រជុំសំខា ន់ៗមួយចំនួនជាមួយមេដឹកនាំកម្ពុជានៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។ នៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ប្រមុខរដ្ឋឡាវបានបង្ហាញការគាំទ្រលើគម្រោង ព្រែកជីកហ្វូណនកម្ពុជា និងដែលគម្រោងនេះត្រូវបានប្រទេសវៀតណាមសម្ដែងការមិនសប្បាយចិត្ត ។

RFAបានចេញផ្សាយកាលពី ថ្ងៃទី២៤ខែមេសា ២០២៤ ថា៖ ពលរដ្ឋរងគ្រោះដីធ្លី នៅខេត្តព្រះវិហារ អះអាងថា អាជ្ញាធរបានបង្គាប់បញ្ជាឲ្យពួក គេសារភាពទទួលកំហុស និងប្រគល់ដីឲ្យទៅក្រុមហ៊ុន សិលាដាម៉ិច (Seila Damex) ដើម្បីជាថ្នូរដោះលែងបាននៅ ក្រៅឃុំ ។ ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរគួរផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ និងបញ្ឈប់ ការចាប់ខ្លួនពួកគេដាក់ពន្ធនាគារ ។

RFAបានចេញផ្សាយកាលពី ថ្ងៃទី២៤ខែមេសា ២០២៤ ថា៖ ក្រសួងការបរទេសអាមេរិកថា ស្ថានភាពសិទ្ធិមនុស្សប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ នៅតែអាក្រក់ដូចឆ្នាំកន្លងទៅ ខណៈសហរដ្ឋអាមេរិកអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ការគោរពសិទ្ធិមនុស្សនិងការទទួលខុសត្រូវចំពោះយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប ។ ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរត ឆ្លើយតបជាវិជ្ជមានតាមរយៈការស្តារ និងការគោរពសិទ្ធិមនុស្សឡើងវិញ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img